កីឡា
៤ ថ្ងៃមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រវាង បឹងកេត ជាមួយ វិសាខា មកដល់
នៅសល់ ៤ ថ្ងៃទៀត ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ នឹងចូលមកដល់ ដែលជាការជួបគ្នារវាងបឹងកេត ជាមួយ វិសាខា។

ការប្រកួតពានរង្វាន់ដ៏មានកិត្យានុពលក្នុងព្រះរាជាណាចក្រមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នាវេលាម៉ោង ៦ និង ៣០ នាទីល្ងាច នាកីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ដែលជាទឹកដីកណ្ដាល។

តើការប្រកួតនេះមានអត្ថន័យយ៉ាងណាសម្រាប់ក្រុមទាំងពីររៀងៗខ្លួន ប្រសិនបើទទួលបានជ័យជម្នះ? កម្ពុជាថ្មី នឹងជម្រាបជូនអំពីកំណត់ត្រាថ្មីទាំងរបស់បឹងកេត និងវិសាខា ដូចខាងក្រោម ៖
ក្លិបបាល់ទាត់បឹងកេត ៖
គិតចាប់តាំងពីបង្កើតក្លិបនៅឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន បឹងកេត បាននិងកំពុងព្យាយាមជាច្រើនលើកច្រើនសាក្នុងការឈ្នះជើងឯកពានសម្ដេចតេជោ ប៉ុន្តែក្លិបទើបតែសម្រេចបានម្ដងប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ២០១៩ ក្រៅពីនេះ បឹងកេត បានត្រឹមលេខ ៣ ចំនួន ២ ដង និងលេខ ៤ ម្ដង។
ឈ្នះជើងឯក ចំនួន ១ ដង (២០១៩)
រងជើងឯក ចំនួន ០ ដង
ចំណាត់ថ្នាក់លេខ ៣ ចំនួន ២ ដង (២០១៤, ២០២១)
ចំណាត់ថ្នាក់លេខ ៤ ចំនួន ១ ដង (២០១៧)
ដូច្នេះការឈ្នះជើងឯកនៅ ៤ ថ្ងៃខាងមុខ នឹងធ្វើឲ្យក្លិបឈ្នះជាលើកទី ២ ហើយអ្វីដែលនាំមកនូវកំណត់ត្រាថ្មីនោះ គឺធ្វើឲ្យ បឹងកេត ឡើងមកឈរចំណាត់ថ្នាក់លេខ ៥ នាមជាក្រុមឈ្នះពាននេះ ២ ដង ខណៈបច្ចុប្បន្នកំពុងឈរនៅលេខ ៧ នៃតារាងចំណាត់ថ្នាក់ក្រុមឈ្នះពានសម្តេចតេជោ ជារួមគិតចាប់តាំងពីឆ្នាំ ២០០៧។
ក្លិបបាល់ទាត់វិសាខា ៖
សម្រាប់ក្លិបវិសាខា វិញ អត្ថន័យដ៏សំខាន់របស់គេនាពេលនេះ គឺការចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី ៣ ជាប់ៗគ្នា ដើម្បីបំបែកកំណត់ត្រាជាក្រុមដំបូងគេឈ្នះពាននេះ ៣ ឆ្នាំជាប់ៗគ្នា។
ឈ្នះជើងឯក ចំនួន ២ ដង (២០២០, ២០២១)
រងជើងឯក ចំនួន ០ ដង
ចំណាត់ថ្នាក់លេខ ៣ ចំនួន ១ ដង (២០១៩) *លេខ ៣ ស្ទួន ឆ្នាំ ២០១៩
ចំណាត់ថ្នាក់លេខ ៤ ចំនួន ០ ដង
ការឈ្នះជើងឯកនៅថ្ងៃទី ០៦ ខាងមុខនេះ ក៏នឹងធ្វើឲ្យ វិសាខា ឡើងមកឈរលេខ ៣ នាមជាក្រុមឈ្នះពានសម្តេចតេជោ ច្រើនជាងគេ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង (៤ ដង) និងកងយោធពលខេមរភូមិន្ទ (៣ ដង)។

បញ្ជាក់ថា ការប្រកួតនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ខណៈមុនការប្រកួតផ្ដាច់ព្រ័ត្រ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ រវាងក្លិបភ្នំពេញក្រោន ជាមួយ ក្លិបអគ្គិសនីកម្ពុជា ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


