កីឡា
កីឡាករ ណុប ដេវីដ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត យប់មិញ
កីឡាករ ណុប ដេវីដ របស់ក្លិបបាល់ទាត់ បឹងកេត ត្រូវបានបញ្ជូនពីខេត្តកំពង់ស្ពឺ មកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ថានភាពមិនទាន់ល្អប្រសើរដោយត្រូវតាមដានឲ្យដិតដល់ខ្លាំងមែន។

ក្លិបបាល់ទាត់ បឹងកេត បានបញ្ជាក់ពីស្ថានភាពថា ៖«ដោយសារស្ថានភាពមិនទាន់ប្រសើរឡើង កាលពីយប់មិញ ដេវីដ ត្រូវបានបញ្ជូនបន្តមកតាមដានរបួសក្បាល នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការមើលថែទាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្លិប និងក្រុមគ្រួសាររបស់ ដេវីដ។ តាមការពិនិត្យ ត្រូវរង់ចាំ ៧២ម៉ោង ដើម្បីអាចសន្និដ្ឋានអាការៈរបស់ ដេវីដ»។

ណុប ដេវីដ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខេត្តកំពង់ស្ពឺភ្លាមៗ បន្ទាប់ពីរងការប៉ះទង្គិចក្បាល ពីការលោតរបស់កីឡាករចាំទី រ៉េត លីហេង ក្នុងការប្រកួតសប្តាហ៍ទី២៦ នៃលីគបាល់ទាត់កំពូលកម្ពុជា រវាង ក្រុមបឹងកេត និង ណាហ្គាវើលដ៍ កាលពីល្ងាច ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២៦ នៅលើទីលានស្មៅជ័រនៃកីឡដ្ឋានខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


