កីឡា
នារីបាល់បោះជិះរទេះពិការកម្ពុជាឈ្នះជើងឯកមួយនៅឥណ្ឌាម្សិលមិញ
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានក្លាយជាម្ចាស់ពានរង្វាន់ ICRC International Wheelchair Basketball Tournament លើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះក្រុមកីឡាការិនីម្ចាស់ផ្ទះឥណ្ឌា នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលដាច់ឆ្ងាយ ៥៥ទល់១៤។

ការឈ្នះពាន គឺជាការកម្តៅសាច់ដុំមួយយ៉ាងល្អ ដោយសារឆ្លងកាត់៥ប្រកួត ក្រុមកីឡាការិនីកម្ពុជាទទួលបានជ័យជម្នះទាំងអស់ រហូតឈ្នះពានរង្វាន់។ ជើងឯកនេះបន្ថែមលើមេដាយមាសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២២០២២នេះដែលក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជាទើបឈ្នះកាលពីប៉ុន្មានខែមុននៅប្រទេសឥណ្ឌូនេស៊ី។

ព្រឹត្តិការណ៍អន្តរជាតិ ICRC International Wheelchair Basketball Tournament នេះមាន៨ប្រទេសចូលរួមប្រកួតគឺ នេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា ប៉ុន្តែកម្ពុជាបញ្ជូនតែក្រុមនារីប៉ុណ្ណោះដែលវិញ្ញាសាសម្រាប់នារីនេះមាន៣ប្រទេសចូលរួមប្រកួតកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៨ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


