កីឡា
លោក ខៀវ សាម៉េត ក្លាយជាប្រធានបាល់ទាត់អាស៊ាន AFF សម្រាប់អាណត្តិទី ២
បុរសកម្ពុជា លោកនាយឧត្ដមសេនីយ៍ ខៀវ សាម៉េត ត្រូវបានអាណត្តិថ្មីដោយមិនមានការជំទាស់ ដើម្បីបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងដឹកនាំសហព័ន្ធសម្រាប់អាណត្តិទី ២ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។

លោកឧត្ដមសេនីយ៍ឯក ខៀវ សាម៉េត បានចាប់ផ្ដើមអាណត្តិថ្មីជាផ្លូវការនៅក្នុងសមាជសាមញ្ញរបស់ AFF ដែលបានឃើញការបោះឆ្នោតសម្រាប់មុខតំណែងផ្សេងៗនៅក្នុងក្រុមប្រឹក្សា AFF ផងដែរ។ សមាជសាមញ្ញរបស់ AFF បានធ្វើនៅខេត្តសៀមរាប ថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញនេះ។

សម្រាប់មុខតំណែងអនុប្រធាន AFF មាន Pengiran Matusin bin Pengiran Matasan មកពីព្រុយណេ, Maaike Ira Puspita មកពីឥណ្ឌូណេស៊ី និង Hon. Francisco Martins da Costa Pereira Jeronimo មកពី Timor Leste បានឈ្នះតំណែងដោយមិនមានការប្រជែងគ្នា។

AFF បានប្រកាសថា ដោយសារតែការទទួលមរណភាពរបស់លោក Lim Kia Tong ដែលជាបេក្ខភាពសម្រាប់តំណែងអនុប្រធាន AFF គណៈកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចថា បេក្ខភាពរបស់គាត់ទុកជាមោឃៈ។ ការបោះឆ្នោតសម្រាប់មុខតំណែងនេះ នឹងធ្វើឡើងនៅមហាសន្និបាត AFF Ordinary Congress ឬ AFF Extraordinary Congress បន្ទាប់។
ចំណែក Chris Nikou (អូស្ត្រាលី), Viphet Sihachakr (ឡាវ), Datuk Haji Hamidin bin Haji Mohd Amin (ម៉ាឡេស៊ី), Ko Ko Thein (មីយ៉ាន់ម៉ា) និង Thanasak Suraprasert (ថៃ) ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សា AFF ខណៈ Teo Chwee Lian Julie មកពីសិង្ហបុរី នឹងទទួលតំណែងជាសមាជិកក្រុមប្រឹក្សាស្ត្រី AFF៕
ប្រភព ៖ aseanfootball.org
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន