កីឡា
Ronaldo នឹងចូលនិវត្តន៍ប្រសិនបើព័រទុយហ្គាល់ ឈ្នះ World Cup 2022
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បាននិយាយថា គេនឹង ‘១០០%’ ព្យួរស្បែកជើង ប្រសិនបើក្រុមជម្រើសជាតិរបស់ខ្លួនប្រកួតឈ្នះជើងឯកបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា។ Cristiano Ronaldo បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

កីឡាកររបស់ Man Utd បាននិយាយនៅក្នុងបទសម្ភាសន៍ទូរទស្សន៍ជាមួយអ្នកកាសែត និងជាពិធីករទូរទស្សន៍អង់គ្លេស លោក Piers Morgan ថា “១០០%” គេនឹងព្យួរស្បែកជើង ប្រសិនបើក្រុមជម្រើសជាតិឈ្នះជើងឯកការប្រកួតនៅប្រទេសកាតា។
យ៉ាងណាមិញ ប្រធានក្រុមព័រទុយហ្គាល់បាននិយាយថា ក្រុមរបស់ខ្លួនមិនមែនជាបេក្ខភាពក្រុមប្រជែងជើងឯកសម្រាប់ការប្រកួតនាពេលខាងមុខនោះទេ ហើយគិតថាប្រទេសបារាំងគឺជាគូប្រជែងដ៏ស្វិតស្វាញបំផុត។
Ronaldo បាននិយាយថាគូប្រជែងរបស់គេគឺ Lionel Messi ដែលជាកីឡាករ “វេទមន្ត” ហើយបានបន្ថែមថា Messi និងវីរបុរសបារាំង Zinedine Zidane ប្រហែលជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ដោយមិនរាប់បញ្ចូលខ្លួនឯង។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះក៏បាននិយាយថា ខ្លួនបានបដិសេធមិនក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនជាងគេបំផុតក្នុងពិភពលោក ដោយបដិសេធសំណើរ ៣៥០លានអឺរ៉ូ (៣៦២ លានដុល្លារ) ពីក្លិបអារ៉ាប៊ីសាអូឌីត។
ម្ចាស់ពាន Ballon d’Or ៥ សម័យកាលរូបនេះ កំពុងស្ថិតក្នុងរដូវកាលទី២ នៅ Manchester United បន្ទាប់ពីលេងឱ្យ Real Madrid និង Juventus ជាច្រើនរដូវកាល។
Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកបាន ៧០០គ្រាប់របស់ក្លិបកាលពីខែមុន នៅពេលដែលបានស៊ុតបញ្ចូលទីទល់នឹង Everton ក្នុងការប្រកួតក្របខ័ណ្ឌ English Premier League៕
ប្រភព៖ aa.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


