កីឡា
ចាញ់អេក្វាឌ័រយប់មិញ ម្ចាស់ផ្ទះកាតា បង្កើតប្រវត្តិសាស្រ្តដ៏អាក្រក់មួយនៅ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានក្លាយជាក្រុមប្រទេសម្ចាស់ផ្ទះដំបូងគេ ដែលចាញ់ការប្រកួតបើកឆាក ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍ World Cup។
ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៦៧៣៧២នាក់នៅពហុកីឡដ្ឋាន Al Bayt, ក្រុមម្ចាស់ផ្ទះត្រូវបរាជ័យក្នុងលទ្ធផល ២-០។ ២គ្រាប់របស់អេក្វាឌ័រ រកបានដោយកីឡាករ Enner Valencia តែម្នាក់ឯងពោលគឺដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី១៦ និងការតែតបញ្ចូលទីនៅនាទីទី៣១។ នៅតង់ទី២ ក្រុមទាំង២មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។
បន្ទាប់ពីការប្រកួត គ្រូបង្វឹកកាតា លោក Felix Sanchez បាននិយាយថា “បរិយាកាសគឺជាការរំពឹងទុកដ៏អស្ចារ្យមួយ។ យើងសោកស្តាយដែលពួកយើងមិនអាចចូលរួមក្នុងពិធីជប់លៀងបាន ប៉ុន្តែយើងដឹងហើយថា រឿងនេះអាចកើតឡើង។ យើងនឹងព្យាយាមសិក្សា”។
បរាជ័យនេះ បានធ្វើឲ្យកាតា កាន់តែអស់ក្តីសង្ឃឹមក្នុងការឈានទៅវគ្គបន្ត ដោយក្នុងពូលនេះ ក្រុមម្ចាស់ផ្ទះត្រូវជួបជាមួយក្រុមខ្លាំង២ទៀត ដូចជា ហូឡង់ និង សេណេហ្គាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ i24 News
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


