កីឡា
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង ភាគរយច្រើនឈ្នះស្បែកជើងមាស លីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធកម្ពស់បាន របស់ក្លិបព្រះខ័នរាជស្វាយរៀង Marcus Warren Haber កំពុងតែមានភាគរយច្រើនក្នុងការឈ្នះតំណែងស្បែកជើងមាស នាមជាអ្នកទាត់ចូលទីច្រើនជាងគេ (Top Scorer) នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២២។

Marcus Haber រកបាន ២៥ គ្រាប់ ដែលមានភាគរយខ្ពស់ក្នុងការឈ្នះស្បែកជើងមាសនេះ គឺបន្ទាប់ពីដាច់គ្រាប់បាល់គូប្រជែងលេខ ២ (រកបាន ២១ គ្រាប់) កីឡាកររបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Takumu Nishihara ដែលអស់ការប្រកួតទៅហើយ (ជ្រុះចេញពី Top4) នោះដល់ទៅ ៤ គ្រាប់។

ដោយឡែកកីឡាករដែលនៅមានការប្រកួត (កំពុងប្រកួតក្នុង Top4) ហើយដែលអាចចាត់ទុកថាប្រជែងផងដែរនោះ គឺកីឡាករ Fareed Sadat របស់ក្លិបភ្នំពេញក្រោន គឺទើបតែរកបាន ១៧ គ្រាប់ បានសេចក្ដីថា Marcus Haber ដាច់ដល់ទៅ ៨ គ្រាប់ ខណៈការប្រកួតនៅសល់តែ ២ ប្រកួតទៀត នឹងបញ្ចប់។
កីឡាករដទៃទៀតរួមមានដូចខាងក្រោម ៖

២ ប្រកួតចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង ហើយដែល Marcus Haber អាចរកគ្រាប់បាល់បានបន្ថែម គឺត្រូវជួប បឹងកេត ចុងសប្ដាហ៍នេះ និងសប្ដាហ៍បន្ទាប់ត្រូវជួប វិសាខា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


