កីឡា
តម្លៃសំបុត្រចូលទស្សនាពីអ្នកគាំទ្រ ក្លឹបព្រះខ័នរាជ្យស្វាយរៀងនឹងបរិច្ចាគទៅសមរភូមិជួរមុខ
ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានប្រកាសថាថវិកាដែលបានមកពីការលក់សំបុត្រចូលទស្សនាការប្រកួតរបស់ខ្លួនជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះនឹងត្រូវបរិច្ចាគទៅវីរកងទ័ពសមរភូមិមុខ។

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះក្លឹបព្រះខ័នរាជ្យស្វាយរៀង បានប្រកាសថាការប្រកួតរបស់ខ្លួននៅលីគកំពូលសប្ដាហ៍នេះដោយត្រូវប៉ះជាមួយ អឹមអូអាយ កំពង់ដេវ៉ា ថវិកាដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅបរិច្ចាគជួយទៅកងទ័ពសមរភូមិមុខដើម្បីជាការរួមចំណែកក្នុងកាលៈទេសៈនេះ។

ក្រុមព្រះខ័នរាជ្យស្វាយរៀង
ក្លឹបសង្ឃឹមថា ក្នុងកាលៈទេសៈនេះអ្នកគាំទ្រ និងសាធារណៈជន នឹងចូលរួមទស្សនាការប្រកួតឲ្យបានច្រើនកុះករដើម្បីសាមគ្គីភាព និងការរួបរួមជាមួយវីរកងទ័ពជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីសង្គ្រាមឈ្លានពាននេះ។
ការចូលរួមទស្សនាការប្រកួតរបស់ព្រះខ័នរាជ្យស្វាយរៀងសប្ដាហ៍នេះដូចជាការរួមចំណែកលើកទឹកចិត្ត និងផ្ដល់ជាជំនួយថវិកាដល់កងទ័ពសមរភូមិជួរមុខផងដែរ។ ការប្រកួតនេះរវាងក្រុមទាំងពីរខាងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាចនៅពហុកីឡដ្ឋាមមរតកតេជោ៕


ទិដ្ឋភាពអ្នកគាំទ្រកន្លងមក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


