កីឡា
កីឡាករ អារ៉ាប៊ីសាអូឌីត ទទួលបានកាដូរថយន្ត Rolls Royce Phantom ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន
កីឡាករក្រុមបាល់ទាត់ជម្រើសជាតិ អារ៉ាប៊ីសាអូឌីត បានទទួលកាដូរថយន្តស៊េរីទំនើបម៉ាក Rolls Royce Phantom ម្នាក់មួយគ្រឿង ពីព្រះអង្គម្ចាស់ Mohammed bin Salman បន្ទាប់ពីយកឈ្នះ ២-១ លើក្រុមអាហ្សង់ទីន ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។

អារ៉ាប៊ីសាអូឌីត បានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ទល់នឹងម្ចាស់ជើងឯក Copa America អាហ្សង់ទីន នៅកីឡដ្ឋាន Lusail កាលពីថ្ងៃអង្គារទី២២ខែវិច្ឆិកា។

ជ័យជម្នះលើអាហ្សង់ទីន ធ្វើឲ្យអារ៉ាប៊ីសាអូឌីត ទទួលបាន៣ពិន្ទុ ឈរនៅកំពូលតារាងពូល C។
មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតក៏បានបំបែកកំណត់ត្រាមួយចំនួនផងដែរ ដូចជាក្លាយជាក្រុមអាស៊ីដំបូងបង្អស់ដែលស៊ុតបញ្ចូលទីអាហ្សង់ទីនបាន២គ្រាប់, ឈ្នះការប្រកួតទី១នៅក្នុងពូលនៃព្រឹត្តិការណ៍ World Cup និងជ័យជម្នះលើកដំបូងលើអាហ្សង់ទីន។

ដកស្រង់ប្រភពពី Rolls Royce Pasadena បានឲ្យដឹងថា តម្លៃសម្រាប់រថយន្តប្រភេទ Phantom ដែលចេញក្នុងឆ្នាំ២០២២ គឺចន្លោះពី ៤៦០០០០ដុល្លារ ទៅ៥៥០០០០ដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indonesia Posts
ចុចអាន៖ ទម្លាយមូលហេតុ កីឡាករអាល្លឺម៉ង់ យកដៃខ្ទប់មាត់ពេលថតរូប មុនប្រកួតជាមួយជប៉ុន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


