កីឡា
Ronaldo និយាយថា កំពុងមានពេលវេលាដ៏ស្រស់ស្អាត
បន្ទាប់ពីស៊ុតបាន១គ្រាប់ជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ទទួលបាន៣ពិន្ទុពីការឈ្នះ ជម្រើសជាតិហ្គាណា ដោយលទ្ធផល ៣-២ ក្នុងពូល H នៅជើងឯកពិភពលោក ឆ្នាំ២០២២ យប់មិញ Cristiano Ronaldo បានបង្កើតកំណត់ត្រាជាច្រើន។

Ronaldo បានក្លាយជាកីឡាករទី១ក្នុងលោកដែលរកបានគ្រាប់ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup ៥លើកជាប់គ្នាគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២នេះ។ រូបគេជាអ្នករកបានគ្រាប់បាល់វ័យចំណាស់ជាងគេបំផុតនៅកាតាឆ្នាំនេះគិតត្រឹមយប់មិញ ហើយក៏ជាកីឡាករវ័យក្មេងជាងគេ និងចាស់ជាងគេបំផុតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ដែលរកបានគ្រាប់បាល់នៅ World Cup។

ជាមួយគ្នានេះ រូបគេទទួលបានពានជាកីឡាករល្អប្រចាំការប្រកួត (Man of the Match) និងជាកីឡាករទទួលបាន Man of the Match ច្រើនជាងគេបំផុត (៧ដង) ក្នុងប្រវត្តិសាស្ត្រ World Cup។

Ronaldo បាននិយាយថា ៖«វាជាពេលវេលាដ៏ស្រស់ស្អាតនៅក្នុងការប្រកួត World Cup លើកទី៥របស់ខ្ញុំ។ យើងទទួលបានជ័យជម្នះ។ យើងចាប់ផ្តើមដ៏ល្អ។ វាជាជ័យជម្នះដ៏សំខាន់។ យើងដឹងថា ការប្រកួតទាំងនេះ ការប្រកួតដំបូងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់»៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


