ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់កំពុងសម្លឹងឆ្ពោះទៅរកការទទួលបានជ័យជម្នះលើកទី២ក្នុងពូល H នៃជើងឯកពិភពលោក នៅពេលពួកគេត្រូវជួបអ៊ុយរូហ្គាយ វេលាម៉ោង២អធ្រាត្រយប់នេះ។
Bruno Fernandes៖ ខ្សែបម្រើរបស់ព័រទុយហ្គាល់កពីក្លឹបបិសាចក្រហមបង្ហាញខ្លួនបានល្អនៅពេលឈ្នះហ្គាណា ៣-២។ ថ្វីបើរកគ្រាប់បាល់មិនបាន តែរូបគេបង្កើតឱកាសរកគ្រាប់បាល់២ពីរ (assist)។ យប់នេះច្បាស់ណាស់ រូបគេនឹងក្លាយជាអ្នកបម្រើដ៏ល្អដល់តំបន់ប្រយុទ្ធរបស់ព័រទុយហ្គាល់។
Federico Valverde៖ បម្រើប្រយុទ្ធរូបនេះពិតជាមិនធម្មតាឡើយក្នុងរដូវកាលនេះនៅ Real Madrid តែងតែរកគ្រាប់បាល់បានរហូត។ រូបគេត្រូវបានចាត់ទុកជាកីឡាករដែលមានជំនាញស៊ុតច្បាស់ ថ្វីបើជាខ្សែបម្រើ។ ដូច្នេះព័រទុយហ្គាល់ត្រូវប្រយ័ត្នលើរូបគេខ្លាំងមែនទែន។