កីឡា
កាតា បង្កើតប្រវត្តិសាស្រ្ត World Cup ក្លាយជាក្រុមម្ចាស់ផ្ទះទី១ ដែលចាញ់ទាំង៣ប្រកួត ក្នុងវគ្គចែកពូល
ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានបង្កើតកំណត់ត្រាដ៏អាក្រក់មួយទៀត នៅ World Cup ពោលគឺពួកគេ បានក្លាយជាក្រុមម្ចាស់ផ្ទះទី១ក្នុងប្រវត្តិសាស្រ្ត ដែលប្រកួតចាញ់ទាំង៣លើក ក្នុងវគ្គចែកពូល។

កាតា បានចាប់ផ្តើមយុទ្ធនាការ World Cup ជាមួយបរាជ័យ ២-០ ក្រោមថ្វីជើង អេក្វាឌ័រ ក្នុងពូល A កាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា។
៥ថ្ងៃក្រោយមក កាតា បានបន្តចាញ់ សេណេហ្គាល់ ដោយលទ្ធផល ៣-១ ហើយកាលពីយប់មិញនេះ កាតា ចាញ់ ហូឡង់ ទៀត ក្នុងលទ្ធផល ២-០។

ឆ្លងកាត់៣ប្រកួត កាតា មានសូន្យពិន្ទុ ស៊ុតចូលគេ ១គ្រាប់ និងរបូតវិញ៧គ្រាប់ ឈរបាតតារាងពូល A។
មួយគ្រាប់គត់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកនេះ គឺរកបានដោយកីឡាករ Muntari៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ធ្លាប់ឆ្ងល់អត់ ទង់ជាតិអាល្លឺម៉ង់មានពណ៌ ខ្មៅ ក្រហម លឿង ចុះហេតុអ្វី ក្រុមបាល់ទាត់ពាក់អាវស ទៅវិញ?
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


