កីឡា
ធ្លាប់ឆ្ងល់អត់ ទង់ជាតិអាល្លឺម៉ង់មានពណ៌ ខ្មៅ ក្រហម លឿង ចុះហេតុអ្វី ក្រុមបាល់ទាត់ពាក់អាវស ទៅវិញ?
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ពាក់អាវពណ៌ស បើទោះបីជាទង់ជាតិរបស់ប្រទេស មានពណ៌ខ្មៅ ក្រហម និងលឿងក៏ដោយនោះ?

មិនមែនតែអាល្លឺម៉ង់ទេ ដែលធ្វើបែបនេះ។ ក្រៅពីនេះមានក្រុមបាល់ទាត់អ៊ីតាលី ហូឡង់ អូស្ត្រាលី និងជប៉ុន ផងដែរ ដែលសុទ្ធតែពាក់អាវមានពណ៌ខុសពីទង់ជាតិរបស់ពួកគេ។
ប៉ុន្តែពេលនេះ យើងសូមលើកយកករណីរបស់អាល្លឺម៉ង់មកនិយាយ។ រឿងរ៉ាវ បានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១១០០ បន្ទាប់ពីការបង្កើត Teutonic Order ដែលជាក្រុមយោធាសាសនាមួយ បង្កើតឡើងនៅក្នុងក្រុង ហ្ស៊េរុយសាឡិម ដើម្បីជួយ និងការពារពួកគ្រីស្ទាន លើការធ្វើធម្មយាត្រារបស់ពួកគេទៅកាន់ដែនដីបរិសុទ្ធ។

នៅពេលដែលសាសនាគ្រិស្ត ត្រូវបានបណ្តេញចេញពីតំបន់, Order បានផ្លាស់ប្តូរទីតាំងទៅបាល់ទិក ហើយបង្កើតរដ្ឋរបស់ពួកគេផ្ទាល់។ Teutonic Knights (បុរសដែលទទួលបន្ទុកការពារគ្រិស្ទបរិស័ទ) តែងតែបង្ហូតទង់ពណ៌ស ជាមួយនឹងឈើឆ្កាងពណ៌ខ្មៅ ហើយនិមិត្តសញ្ញានេះត្រូវបានជ្រើសរើសជានិមិត្តសញ្ញានៃរដ្ឋថ្មី (ក្រោយមក ពួកគេបានប្រើនិមិត្តសញ្ញាឥន្ទ្រីខ្មៅជំនួសឈើឆ្កាងវិញ)។
ក្រោយមក រដ្ឋនេះត្រូវបានគេស្គាល់ថា Prussia ដែលទឹកដីរបស់ខ្លួនគឺលាតសន្ធឹងពីព្រំដែនរុស្ស៊ីសម័យទំនើប នៅភាគខាងកើត ទៅព្រំដែនប្រទេសបារាំងនៅភាគខាងលិច។

ដោយសារតែទំហំរបស់ខ្លួន Prussia បានចាប់ផ្តើមគ្រប់គ្រងតំបន់នេះ។ ក្រោយមកវាបានក្លាយទៅជាចក្រភពអាល្លឺម៉ង់ ហើយនៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៩ ពួកគេបានជ្រើសរើសពាក់ពណ៌របស់ Prussia។
ព្រះរាជាណាចក្រ Prussia បានបញ្ចប់នៅ១៩ឆ្នាំក្រោយ បន្ទាប់ពីបដិវត្តន៍អាល្លឺម៉ង់ ហើយរដ្ឋត្រូវបានរំលាយក្រៅផ្លូវការក្នុងឆ្នាំ១៩៣២ ប៉ុន្តែក្រុមបាល់ទាត់របស់ប្រទេសនេះ បានសម្រេចចិត្តពាក់អាវពណ៌ស បើទោះបីជាទង់ជាតិអាល្លឺម៉ង់សម័យទំនើបមានបីពណ៌ (ខ្មៅ ក្រហម និងលឿង) ក៏ដោយ។

ចំណែក ឥន្ទ្រី Prussian នៅតែជាផ្នែកសំខាន់នៃនិមិត្តសញ្ញារបស់អាល្លឺម៉ង់នាពេលបច្ចុប្បន្ន។
ដូច្នេះ អាវពណ៌ស របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានភ្ជាប់ពួកគេជាមួយនឹងប្រវត្តិសាស្ត្ររយៈពេលជិតមួយពាន់ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកគាំទ្របាល់ទាត់ យកបង្គោល រត់ចូលទីលានទៅវាយអ្នកចាំទីពីក្រោយ ពេញទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


