កីឡា
ក្រសួងមហាផ្ទៃ ជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដោយដណ្ដើមមេដាយសរុបជិត ២០០គ្រឿង
ក្រុមកីឡាក្រសួងមហាផ្ទៃ ហាក់បង្ហាញពីភាពជោគជ័យរួចទៅហើយត្រឹមថ្ងៃទី២៩ នៃព្រឹត្តការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ខណៈថ្ងៃនេះជាថ្ងៃប្រកួតចុងក្រោយ។
ក្រសួងមហាផ្ទៃ បានឈ្នះមេដាយច្រើនជាងគេទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពោលគឺបានឈ្នះមេដាយសរុប១៦៩ គ្រឿង ហើយថ្ងៃនេះនឹងបន្តមានការប្រកួតខ្លះទៀត។ ក្នុងចំណោម១៦៩គ្រឿង ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៨៧ គ្រឿង, ប្រាក់ ៤២គ្រឿង និងសំរឹទ្ធ ៤០គ្រឿង។

ដោយឡែកក្រុមលេខ២ លេខ៣ ក៏ជាក្រុមតំណាងស្ថាប័នរដ្ឋ ពោលគឺក្រសួងការពារជាតិ ឈរនៅលេខ២ រកមេដាយសរុប ៨៥គ្រឿង ក្នុងនោះមេដាយមាស ៣៨គ្រឿង, ប្រាក់ ២១គ្រឿង និងសំរឹទ្ធ ២៦គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរកបានមេដាយមាស ២៨គ្រឿង, មេដាយប្រាក់ ២៤គ្រឿង និងមេដាយសំរឹទ្ធ ២០គ្រឿង សរុប ៨២គ្រឿង។
ចំណោម ២៨ក្រុមដែលចូលរួមកីឡាជាតិ លើកទី៣ បានដណ្ដើមមេដាយអស់ហើយ ដោយគ្មានក្រុមណាចូលរួមប្រកួតដោយពុំទទួលបានមេដាយនោះទេ។ ខាងក្រោមគឺជាតារាងមេដាយសរុប គិតត្រឹមល្ងាចថ្ងៃទី២៩៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២១ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៥ប្រភេទ រាប់ទាំងកីឡាជនពិការ ដើម្បីឲ្យប្រកួតប្រជែងដណ្តើមមេដាយ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


