Connect with us

កីឡា

ប្រវត្តិសាស្ត្របាល់ទាត់ World Cup នឹងកើតឡើងក្នុងជំនួបរវាង អាល្លឺម៉ង់ និងកូស្ដារីកា យប់នេះ

បានផុស

នៅ

ប្រវត្តិសាស្ត្របាល់ទាត់ World Cup ឆ្នាំ ២០២២ នឹងកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងជំនួបរវាងក្រុមបាល់ទាត់ឥន្ទ្រីដែកអាល្លឺម៉ង់ និងកូស្ដារីកា សម្រាប់ការប្រកួតវគ្គសន្សុំពិន្ទុតាមពូលជុំចុងក្រោយ ។

លោកស្រី Stephanie Frappart
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបក្រុមទាំងពីរនេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ផ្នែកបុរសលើកដំបូងមិនធ្លាប់មានដែលកាត់សេចក្ដីលើទីលានដោយអាជ្ញាកណ្ដាលនារី ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថា លោកស្រី Stephanie Frappart សញ្ជាតិបារាំងនឹងដឹកនាំក្រុមមន្ត្រីអាជ្ញាកណ្ដាលនារីទាំងអស់សម្រាប់ការប្រកួតរវាងអាល្លឺម៉ង់ និងកូស្តារីកា ។

លោកស្រីអាជ្ញាកណ្ដាល Neuza Back សញ្ជាតិប្រេស៊ីល (ឆ្វេង) និង Karen Diaz មកពីប្រទេសម៉ិកស៊ិក

ចំណែកជំនួយការលើទីលាន ២ រូបទៀតរបស់លោកស្រីអាជ្ញាកណ្ដាល Stephanie Frappart គឺមានលោកស្រីអាជ្ញាកណ្ដាល Neuza Back សញ្ជាតិប្រេស៊ីល និង Karen Diaz មកពីប្រទេសម៉ិកស៊ិក ។

គួរបញ្ជាក់ថា លោកស្រី Frappart គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ ៣ ​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅ​ប្រទេស​កាតា ខណៈលោកស្រីអាជ្ញាកណ្ដាលជប៉ុន Yamashita Yoshimi និង Salima Mukansanga របស់ប្រទេសរវ៉ាន់ដា ក៏ស្ថិតក្នុងបញ្ជីរបស់ FIFA ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ៣១ នាទី មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ៤០ នាទី មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

ព័ត៌មានជាតិ៤៨ នាទី មុន

មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ហ្វីលីពីន ចុះហត្ថលេខា​រួមគ្នាស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

Dior កើនភាគហ៊ុនខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតែងតាំង Jimin ជាទូតសុឆន្ទៈបានពីរថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម