កីឡា
អ្នកទស្សនា World Cup នឹងលែងបានមើលការប្រកួតនៅម៉ោង ៥ ល្ងាចនិង ៨ យប់ទៀតហើយ
ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ នឹងលែងមានគូប្រកួតនៅម៉ោង ៥ ល្ងាច និង ៨ យប់ (ម៉ោងនៅកម្ពុជា) ទៀតហើយ ។

ការប្រកួតគ្រប់ក្រុមជម្រើសជាតិទាំងអស់ រាប់ចាប់ពីវគ្គសន្សុំពិន្ទុតាមពូលជុំទី៣ នេះតទៅ នឹងធ្វើការប្រកួតនៅវេលាម៉ោង ១០ យប់ និងម៉ោង ២ រំលងអធ្រាត្រ ។ ជាក់ស្ដែងការប្រកួត ៤ គូកាលពីយប់មិញគឺលេងនៅម៉ោង ១០ យប់ចំនួន ២ គូ និងម៉ោង ២ រំលងអធ្រាត្រចំនួន ២ គូដូចគ្នា ដោយសារតែលក្ខខ័ណ្ឌតម្រូវឲ្យការប្រកួតធ្វើឡើងដំណាលគ្នា ដើម្បីចៀសវាងការរៀបចំលទ្ធផលទុកជាមុន ។
សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយដែលរៀបចំឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ និងវគ្គ ៨ ក្រុមចុងក្រោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ក៏ដូចគ្នា គឺការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ១០ យប់ និង ២ រំលងអធ្រាត្រ ។

ដោយឡែកសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលរៀបចំឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ការប្រកួតគឺសុទ្ធតែចាប់ផ្ដើមលេងនៅ ២ រំលងអធ្រាត្រ ។
ចំណែកការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ ដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែធ្នូ នឹងលេងនៅម៉ោង ១០ យប់ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ នឹងរៀបចំឡើងនៅវេលាម៉ោង ១០ យប់ផងដែរ ។

គួរបញ្ជាក់ថា ម្ចាស់ជើងឯក World Cup ឆ្នាំ ២០២២ នៅកាតានឹងទទួលបានទឹកប្រាក់រង្វាន់ ៤២ លានដុល្លារអាមេរិក ពោលគឺច្រើនជាងព្រឹត្តិការណ៍ដែលរៀបចំនៅប្រទេសរុស្ស៊ី កាលពីឆ្នាំ ២០១៨ មានចំនួន ៤ លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


