កីឡា
ល្ងាចនេះ ក្រុមណាជាជើងឯកលីគកំពូលកម្ពុជា២០២២?
វេលាម៉ោង៦:៣០នាទីល្ងាចនេះ ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមខ្លាំងវិសាខា ខណៈម៉ោងដំណាលគ្នា ភ្នំពេញក្រោន ធ្វើដំណើរទៅជួប បឹងកេត ក្នុងការប្រកួតចុងក្រោយនៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ហើយក៏ជាពេលវេលាកាត់សេចក្តីក្រុមណាជាម្ចាស់ជើងឯកដែរ។

កាលពីសប្តាហ៍មុន ព្រះខ័នរាជស្វាយរៀងបានវិលត្រឡប់មកទទួលបានជ័យជម្នះវិញហើយដោយឈ្នះលើបឹងកេត ២-១ បន្ទាប់ពីធ្វើមិនសូវបានល្អក្នុងវគ្គ៤ក្រុមចុងក្រោយ។ លទ្ធផលជ័យជម្នះចុងក្រោយជួយជំរុញទឹកក្រុមព្រះខ័នរាជស្វាយរៀងមានក្តីសង្ឃឹមតស៊ូដល់វិនាទីបញ្ចប់។ ៣ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ចាញ់២ និងឈ្នះ១ ខណៈវិសាខា ឈ្នះ២ និងចាញ់១ដូចគ្នា។
បឹងកេតបានបាត់បង់ឱកាសឈ្នះជើងឯកហើយបន្ទាប់ពីធ្វើមិនបានល្អក្នុងវគ្គ៤ក្រុមចុងក្រោយ ដូច្នេះការប្រកួតទល់នឹងភ្នំពេញក្រោនល្ងាចនេះគឺជាការបង្គ្រប់កិច្ច។ ៣ប្រកួតចុងក្រោយ បឹងកេតចាញ់ទាំង៣ ខណៈភ្នំពេញក្រោន ឈ្នះទាំង៣ប្រកួត កំពុងឈរលើកំពូលតារាង។

ជម្រើសតែម្យ៉ាងគត់សម្រាប់ភ្នំពេញក្រោនដើម្បីក្លាយជាជើងឯកគឺត្រូវការយកឈ្នះបឹងកេតឲ្យបាន ដោយមិនបាច់ខ្វល់ពីលទ្ធផលរវាង វិសាខា និងព្រះខ័នរាជស្វាយរៀងឡើយ។ ផ្ទុយទៅវិញ បើភ្នំពេញក្រោន ចាញ់ឬស្មើ ដូច្នេះអ្វីៗនឹងប្រែប្រួលទៅតាមលទ្ធផលនៃការប្រកួតរបស់វិសាខា និងព្រះខ័នរាជស្វាយរៀង៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


