កីឡា
ដឹងហើយ ទូរទស្សន៍ផ្សាយផ្ទាល់ និងបន្តផ្ទាល់ការប្រកួត AFF Mitsubishi Cup 2022
ស្ថានីយទូរទស្សន៍បាយ័ន និង BTV News ត្រូវបានដឹងថា នឹងទទួលសិទ្ធផ្សាយផ្ទាល់ និងបន្តផ្ទាល់ការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់ដោយស្ថានីយទូរទស្សន៍ផ្ទាល់។

ពានជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ ២០២២ មាន ១០ ក្រុមចូលរួម ចែកចេញជា ២ ពូល ហើយសរុប ២៦ ប្រកួត បានសេចក្ដីថា ទូរទស្សន៍បាយ័ន ជាមួយ BTV News នឹងផ្សាយផ្ទាល់/បន្តផ្ទាល់គ្រប់ការប្រកួត ជាពិសេសការប្រកួតរបស់កម្ពុជា។

កម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានវៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី និង ឡាវ។
ពានរង្វាន់នេះ នឹងចាប់ផ្ដើមពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ហើយនឹងបញ្ចប់ការប្រកួតនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។

ចំពោះការបែងចែកជា ២ ពូល ក្នុងមួយពូលមាន ៥ ក្រុមនេះ ក្រុមនីមួយៗលេង ២ ប្រកួតក្នុងដី និង ២ ប្រកួតក្រៅដី។ បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗ នឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន ២ ជើង គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


