កីឡា
ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នៅខេត្តសៀមរាប បញ្ចប់ដោយជោគជ័យ
លោក ទុយ ប៊ុនហឿន បានប្រាប់ឲ្យដឹងថា ឆ្លងតាមការប្រកួតអស់ជាច្រើនថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍បញ្ញត្តិ និងគោលការណ៍បច្ចេកទេស ក្នុងការប្រកួតធ្វើឲ្យការប្រកួតកីឡាឡើងភ្នំឆ្នាំនេះ ទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ។

លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ជាផ្លូវការកាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅទីលានឡើងភ្នំរបស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើទឹកដីអង្គរវត្តខេត្តសៀមរាប។


លោក ទុយ ប៊ុនធឿន អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបន្តថា ដោយមានជួយពីក្រុមហ៊ុនឯកជនតែងតែបានយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភ នូវសម្ភារថវិកាក្នុងការហ្វឹកហាត់របស់កីឡាករការប្រកួតផ្សេងៗ ក៏ដូចជាការជួយ ឧបត្ថម្ភទៅលើកីឡាករ-កីឡាការិនីទៅចូលរួមប្រកួត នៅក្រៅប្រទេស។

ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ សហព័ន្ធបានដាក់វិញ្ញាសា ១៨ រួម មានអាយុក្រោម១៥ឆ្នាំបុរសនារី ៦វិញ្ញាសា អាយុក្រោម១៩ ឆ្នាំបុរសនារី ៦វិញ្ញាសា និង អាយុ១៩ ឆ្នាំឡើង បុរស នារី ៦វិញ្ញាសា។ ចំពោះក្លិបចូលរួមមានចំនួន១០ កីឡាករ៤០នាក់ កីឡាការិនី ៣២នាក់ សរុប ៧២នាក់ ហើយការប្រកួតដោយមានការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និងកីឡា។ លោកអនុប្រធានថា ចំពោះការប្រយុទ្ធប្រឆាំងនិងការឆ្លងជំងឺCOVID-19 ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួតត្រូវ វាស់កម្ដៅ ពាក់ម៉ាស និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ នឹងរៀបចំប្រកួតនៅចុងខែនេះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


