កីឡា
ប្រមុខអូឡាំពិកអន្តរជាតិ ខកខានចូលរួមវគ្គផ្តាច់ ព្រ័ត្រ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៦ ដោយសារកើតកូវីដ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងខកខានការចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំនេះនៅទីក្រុង Doha នាថ្ងៃអាទិត្យ (២០ វិច្ឆិកា) រវាងអាហ្សង់ទីន និងបារាំង បន្ទាប់ពីមានការណែនាំពីគ្រូពេទ្យថាលោកមិនគួរធ្វើដំណើរក្រោយពីបានឆ្លងជម្ងឺកូវីដ-១៩។ វានឹងក្លាយជាលើកដំបូងដែល លោក Bach មិនបានចូលរួមគិតចាប់តាំងពីឆ្នាំ១៩៨៦។

លោក Bach បានចូលរួមការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះនៅថ្ងៃទី២០ ខែវិច្ឆិកា រវាងម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ ប៉ុន្តែបានឆ្លងវីរុសកូរ៉ូណានៅសប្តាហ៍បន្ទាប់ ។
លោក Bach បានប្រាប់កាសែតអាល្លឺម៉ង់ Stuttgarter Nachrichten និង Stuttgarter Zeitung ក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំបានគ្រោងនឹងហោះហើរទៅកាន់ប្រទេសកាតា។ ទោះជាយ៉ាងនេះក្តី ឥឡូវនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត ខ្ញុំនឹងមិនធ្វើដំណើរទៀតទេ។ ពួកគេបានប្រាប់ខ្ញុំឱ្យរក្សាខ្លួនធម្មតាបន្ទាប់ពីឆ្លងមេរោគ។ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងដែលខ្ញុំបានខកខានចាប់តាំងពីឆ្នាំ១៩៨៦។»
គួរំលឹកថា ជាប្រពៃណីប្រធាន IOC តែងតែត្រូវបានអញ្ជើញឱ្យចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកដោយ FIFA ។
នៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយនៅទីក្រុងមូស្គូកាលពី ៤ឆ្នាំមុន នៅពេលដែលលោកត្រូវបានអញ្ជើញដោយ Gianni Infantino លោក Bach បានឆ្លៀតឱកាសជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាលើកដំបូងចាប់តាំងពីមានការចោទប្រកាន់ពីបទប្រើប្រាស់សារធាតុញៀនក្នុងស្ថាប័នដោយក្រុមម្ចាស់ផ្ទះនៅឯព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាឆ្នាំ២០១៤ នៅ Sochi។
បន្ទាប់មក លោក Bach បានអះអាងថា វាដល់ពេលហើយ ដើម្បីនាំយក “កីឡារបស់រុស្ស៊ី ចូលទៅក្នុងសហគមន៍កីឡាអន្តរជាតិ” បន្ទាប់ពីរឿងអាស្រូវនេះ។
បន្ទាប់ពីកិច្ចប្រជុំ លោក Bach ក៏បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Luzhniki ជាកន្លែងដែលលោកបានទស្សនាការប្រកួតដែលបារាំង ឈ្នះក្រូអាត ៤-២ ។

លោកបានទទួលយកការអញ្ជើញស្រដៀងគ្នាពីអ្នកកាន់តំណែងមុនរបស់ Infantino គឺលោក Sepp Blatter ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ នៅទីក្រុង Rio de Janeiro មួយឆ្នាំបន្ទាប់ពីត្រូវបានជ្រើសរើសជាប្រធាន IOC។
បន្ទាប់មក Bach បានឃើញប្រទេសរបស់លោក គឺអាល្លឺម៉ង់បានយកឈ្នះអាហ្សង់ទីន ១-០។ ក្នុងឱកាសនោះ លោកបានអង្គុយក្បែរលោក ពូទីន ដែលនៅទីនោះ ខណៈរុស្ស៊ីកំពុងត្រៀមធ្វើម្ចាស់ផ្ទះ World Cup បន្ទាប់៕
ប្រភព៖ insidethegames
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


