កីឡា
កម្ពុជា លត់ ព្រុយណេ ៥-១ បង្កើតប្រវត្តិឈ្នះ២លើក នៅជុំផ្តាច់ព្រ័ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាក្នុងការឈ្នះពីរប្រកួតក្នុងវគ្គសន្សំចែកពូល ជុំផ្តាច់ព្រ័ត្រជាលើកដំបូងនៃពានរង្វាន់ AFF Mitshubishi Eletric Cup បន្ទាប់ពីបានឈ្នះក្រុមជម្រើសជាតិ ព្រុយណេ ដោយលទ្ធផល ៥-១ ក្នុងការប្រកួតសន្សំពិន្ទុពូល A លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតបាន២១នាទីត្រូវបានភ្ញៀវ ព្រុយណេ នាំមុខ ១-០ ដោយការតែតចូលទីពីការលើកបាល់ពីជ្រុង ប៉ុន្តែដល់នាទី៣១ កម្ពុជា តាមស្មើ ១-១ ដោយខ្សែការពារ ជូន ចាន់ចាវ បន្ទាប់ពីបញ្ជូនបាល់ពីខ្សែការពារ ទេស សម្បត្តិ។ ចូលវគ្គទី២ កម្ពុជា បានប្តូរ សារ ទី និង រ៉ឺង ប៊ុនហៀង ជំនួសដោយ លឹម ពិសុទ្ធ និង សៀង ចន្ធា ហើយបានព្យាយាមកៀបសង្កត់។

ដល់នាទី៥៣ កម្ពុជាទទួលបានពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារព្រុយណេបង្កកំហុសលើកីឡាករ Nick Taylor ដែលជាអ្នកស៊ុតបានសម្រេចជួយឲ្យកម្ពុជានាំមុខ ២-១។ បន្ទាប់មក កម្ពុជានៅតែបន្តសម្រុក ហើយនៅនាទី៧៣ កម្ពុជាទទួលបានបាល់ពិន័យ១១ម៉ែត្រជាលើកទី២ ហើយលើកនេះ កែវ សុខផេង ដែលដូរចូលជំនួស Nick Taylor ស៊ុតបានសម្រេចជួយឲ្យកម្ពុជានាំមុខ ៣-១។
៣គ្រាប់ហើយនៅមិនទាន់អស់ទេ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ ស៊ុតបាន២គ្រាប់នៅនាទី៨០ និងនាទី៨៩ ដើម្បីបន្តនាំមុខ ៥-១។ ចប់ការប្រកួតកម្ពុជាឈ្នះ ៥-១។

ការលេងនៅវគ្គសន្សំពិន្ទុ ជុំផ្តាច់ព្រ័ត្រ ៩លើកហើយគិតចាប់តាំងពីឆ្នាំ១៩៩៦មក នេះជាលើកទី១ហើយដែលកម្ពុជាឈ្នះ២ប្រកួត។ ប៉ុន្តែបើនិយាយក្នុងវគ្គជម្រុះវិញ កម្ពុជាធ្លាប់ឈ្នះដល់ទៅ៣លើកក្នុងមួយរដូវកាល។


ជម្រើស១១នាក់ដំបូងរបស់កម្ពុជា
- អ្នកចាំទី៖ កែវ សុខសិលា
- ខ្សែការពារ៖ ជូន ចាន់ចាវ, ទេស សម្បត្តិ, សឿយ វិសាល
- ខ្សែបម្រើ៖ សឿត បារាំង, យ៉ើ មូស្លីម, អន ចាន់ប៉ូលីន និង សុះ ស៊ូហាណា
- ខ្សែប្រយុទ្ធ Nick Taylor, រឹង ប៊ុនហៀង និង សារ ទី
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


