កីឡា
បើកការប្រកួតបាល់ទាត់មិត្តភាពក្របខណ្ឌសមាគមរាជសីហ៍សាខារាជធានី-ខេត្ត ដើម្បីអបអរសាទរខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា
ភ្នំពេញ ៖ សមាគមរាជសីហ៍បានបើកការប្រកួតបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌសមាគមរាជ សីហ៍សាខារាជធានី-ខេត្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ៧មករា នៅទីលានបាល់ទាត់ វិទ្យាល័យច្បារអំពៅ នាល្ងាចថ្ងៃទី០៩មករា២០២១នេះ។

ការបើកប្រកួតបាល់ទាត់នេះ បានធ្វើឡើងស្របជាមួយនឹងពិធីប្រកាសសមាគមរាជសីហ៍សាខាខេត្តកណ្តាលជាផ្លូវការផងដែរ។

ក្នុងឱកាសប្រកាសការប្រកួតជាផ្លូវការដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ លោក ស៊ុម សារឿន ប្រធានសមាគមរាជសី ហ៍ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ព្រមទាំងប្រធានសាខាសមាគមរាជសីហ៍នានា លោក ទេព យុទ្ធី បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះ ដើម្បីអបអរសាទរខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់សមាគមរាជសីហ៍ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការរម្លឹកដល់ថ្ងៃជ័យជម្នះ៧ មករា ដូច្នេះសមាគមរាជសីហ៍នឹងរៀបចំការប្រកួតកីឡាបាល់ទាត់នេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។

លោក ស៊ុម សារឿន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌសមាគមរាជសីហ៍សាខារាជធានី-ខេត្តដោយស្ថិតលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្ត ភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ខ្លួននូវគោលការណ៍បញ្ញត្តិ និង គោលការណ៍បច្ចេកទេសក្នុងការប្រកួតធ្វើឲ្យការប្រកួតទទួលបានជោគជ័យ។ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់សមាគមរាជសីហ៍សាខាទាំងអស់ដែលចូលរួមលេងកីឡាទាំងអស់។

សម្រាប់ការប្រកួតនេះ មានក្រុមសមាគមរាជ សីហ៍វ័យចាស់ថ្នាក់កណ្តាល សាខារាជធានីភ្នំ ពេញ និងសាខាខេត្តកណ្តាល ការប្រកួតមានលក្ខណៈប្រកួតវិលជុំដោយទាំង៣ក្រុមត្រូវប៉ះជាមួយគ្នាទាំងអស់៕
ដោយ ៖ វិសិទ្ធ





សូមចុចអាន ៖ជើងខ្លាំង៥គូនេះច្បាស់ជាទស្សនិកជនចង់ឃើញនៅឆ្នាំ២០២១
សូមចុចអាន ៖ កីឡាករ សុខ លឹមហេង គ្រងតំណែងជើងឯកអុកចត្រង្គថ្នាក់ជាតិប្រចាំឆ្នាំ២០២០
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


