កីឡា
ហ្វីលីពីនត្រៀមប្រកួត«ជើងឯកគុនខ្មែរថ្នាក់ជាតិ»យកអត្តពលិកមកស៊ីហ្គេមនៅកម្ពុជា
បន្ទាប់ពីចូលរួមកិច្ចប្រជុំពិសេសស្តីពីការដាក់បញ្ចូល«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ ប្រទេសហ្វីលីពីន នឹងរៀបចំការប្រកួតជើងឯកគុនខ្មែរថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីសម្រាប់ការចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

សារព័ត៌មាន Fightnews ASIA បានផ្សាយថា លោក Gerald Bassig ជាអ្នកដឹកនាំកីឡាផ្នែកប្រយុទ្ធរបស់ហ្វីលីពីនដែលបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនៅរាជធានីភ្នំពេញបានឲ្យដឹងថា ការប្រកួតជើងឯកគុនខ្មែរថ្នាក់ជាតិហ្វីលីពីនគ្រោងនឹងធ្វើនៅរដ្ឋធានី Metro Manila ក្នុងទីក្រុង Caloocan នាថ្ងៃទី៤ ខែមីនា ខាងមុខនេះដើម្បីជ្រើសរើសក្រុមជម្រើសជាតិគុនខ្មែរមកប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ គោលដៅរបស់ហ្វីលីពីនគឺជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗដើម្បីប្រជែងមេដាយមាសជូនជាតិ។
ប្រភពព័ត៌មានដដែលបានផ្សាយថា ៖«គុនខ្មែរគឺជាក្បាច់គុនបុរាណបែបប្រយុទ្ធមានប្រភពដើមនៅប្រទេសកម្ពុជា។ ក្បាច់គុននេះមានរបៀបឈរវ៉ៃ កែង ជង្គង់ និងទាត់ដែលមានគោលដៅផ្តួលដៃគូឲ្យសន្លប់ ឬឈ្នះដោយពិន្ទុ»។
«ប្រវត្តគុនខ្មែរ ឬប្រដាល់សេរីបានចាប់ផ្តើមតាំងពីសម័យកាលចក្រភពខ្មែរ (Khmer Empire) ដែលមានតាំងពីគ.ស៨០២ ដែលពេលនោះប្រទេសនៅតំបន់អាស៊ានជាច្រើនមិនទាន់មានទេ»។ ប្រភពព័ត៌មានបានបញ្ជាក់ និងបន្តថា ក្បាច់គុនត្រូវបានប្រើប្រាស់ដោយយោធាចក្រភពខ្មែរដែលគុនខ្មែរមានប្រភពដើមពីការប្រកួតដោយប្រើដៃដ៏គ្រោះថ្នាក់ និងមានប្រសិទ្ធភាពដែលប្រើប្រាស់ដោយយោធានៃសម័យកាលចក្រភពខ្មែរ។

គុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដោយមានការគាំទ្រ៨ប្រទេសគឺម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងថៃ។
កិច្ចប្រជុំបានសម្រេចដាក់១៩វិញ្ញាសាគឺបុរសមាន១១វិញ្ញាសា និងនារីមាន៦វិញ្ញាសា ព្រមទាំងមានវិញ្ញាសាសម្តែង២ទៀតគឺ គុនគ្រូបុរស និងគុនគ្រូនារី។ កីឡាស៊ីហ្គេមនៅកម្ពុជានឹងចាប់បើកជាផ្លូវការពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


