កីឡា
លោកគ្រូ Conor Nestor រៀបរាប់ពីស្ថានភាពមុនប៉ះភ្នំពេញក្រោនថ្ងៃសៅរ៍នេះ
ក្លឹបព្រះខ័នរាជស្វាយរៀងនឹងប្រកួតក្នុងពានរង្វាន់ Cambodian League Cup ជាមួយម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ នៅស្តាតចាស់។

នេះជាការប្រកួតទី១របស់ក្លឹបព្រះខ័នរាជស្វាយរៀង ខណៈភ្នំពេញក្រោនជាការប្រកួតលើកទី២ បន្ទាប់ពីលើកទី១ទទួលបាន៣ពិន្ទុពេញពីជ័យជម្នះលើក្រុមសូលទីឡូអង្គរដោយលទ្ធផល ២-០។
សម្រាប់ការប្រកួតខេមបូឌានលីគខាប់នេះ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងបាននិយាយថា ក្រុមរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ដោយសារមានការផ្លាស់ប្តូរសមាជិកច្រើន ហើយកីឡាករមួយចំនួនក៏ទើបតែវិលត្រឡប់ចូលហ្វឹកហាត់វិញ។ ដូច្នេះការប្រកួតលីគខាប់នេះគឺដើម្បីជួយកីឡាករថ្មីៗឲ្យយល់ចិត្តគ្នាជាមួយកីឡាករចាស់។

លោកមានប្រសាសន៍ថា ៖«ខ្ញុំឃើញថា យើងត្រូវការពេលវេលាច្រើនណាស់ដើម្បីឲ្យស្គាល់ចិត្តគ្នា មុនពេលយើងអាចបង្ហាញនូវអ្វីដែលយើងចង់ធ្វើ។ ធម្មតាទេនៅពេលផ្លាស់ប្តូរកីឡាករច្រើន ត្រូវការពេលវេលាយូរ»។
មែនហើយ ព្រះខ័នរាជស្វាយរៀងបាននាំចូលកីឡាករថ្មីរហូតដល់៨នាក់ឯណោះសម្រាប់ការត្រៀមខ្លួនរដូវកាលថ្មីនេះ។ កីឡាករ សេត រ៉ូស៊ីប ជាខ្សែបម្រើការពារមកពីក្លឹបបឹងកេត។ គួច ដានី អាយុ៣២ឆ្នាំជាខ្សែបម្រើមកពីក្លឹបណាហ្គាវើលដ៍។ ណារ៉ុង កក្កដា ខ្សែប្រយុទ្ធមកពីក្លឹបក្រសួងការពារជាតិ។ វីរៈ ដារ៉ា ជាអ្នកចាំទីខ្ចីជើងមកក្លឹបវិសាខា។ ខ្សែការពារ ធារី ចន្ថាប៊ីន មកពីវិសាខា។ Gabriel Silva Costa ប្រយុទ្ធប្រេស៊ីលមកពីអង្គរថាយហ្គឺរ។ Iago Fernandes ខ្សែបម្រើប្រយុទ្ធមកពីអង្គរថាយហ្គឺរ និងកីឡាករ Nick Taylor ខ្សែប្រយុទ្ធថ្មីមកពីអាមេរិក។ យ៉ាងណា កីឡាករខ្មែរ-អាមេរិក Taylor មិនអាចលេងក្នុងលីគខាប់បានទេ ដោយសារច្បាប់ដោះដូរកីឡាករនៅអាមេរិកមិនទាន់បើក។

និយាយពីការជួបភ្នំពេញក្រោននៅថ្ងៃសៅរ៍នេះ លោកគ្រូ Conor Nestor មិនអាចវាយតម្លៃយ៉ាងណានោះទេពីដៃគូជើងឯកឆ្នាំចាស់មួយនេះ។ លោកបានលើកឡើងថា ៖«យើងត្រូវរង់ចាំមើលទៀត ពីព្រោះភ្នំពេញក្រោនទើបលេងបាន១ប្រកួត ហើយក្រុមយើងមិនទាន់បានលេងទេ។ យើងដឹងហើយថា ភ្នំពេញក្រោនភាគច្រើនរក្សាទុកកីឡាករចាស់ដែលជួយឲ្យក្លឹបឈ្នះជើងឯករដូវកាលមុន ហើយក៏ជឿជាក់ថា ការប្រកួតនេះនឹងលំបាកសម្រាប់ក្រុមយើង»។
សូមបញ្ជាក់ថា ការប្រកួតនេះធ្វើនៅស្តាតចាស់ ដោយសារកីឡដ្ឋានព្រះខ័នរាជស្វាយរៀងកំពុងជួសជុល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ