កីឡា
អគ្គលេខាធិការ APSF លើកឡើង៤ចំណុចពេលរាប់ថយក្រោយ១០០ថ្ងៃទៅអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសល់ត្រឹមតែ១០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន ឬហៅ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាឈានចូលមកដល់ហើយ។

ក្នុងថ្ងៃរាប់ថយក្រោយនេះ លោកស្រី Wandee Tosuwan អគ្គលេខាធិការជនសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) បានលើកឡើង៥ចំណុចដើម្បីស្វាគមន៍ ក៏ដូចជារម្លឹកទៅដល់ប្រទេសជាសមាជិកទាំង១១នៃតំបន់អាស៊ានឲ្យត្រៀមខ្លួនដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជនពិការដែលរៀបចំលើកដំបូងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោកស្រីមានប្រសាសន៍ថា ៖«ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលមានពាក្យពេចន៍ខ្លះៗក្នុងឱកាសនៃពិធីរាប់ថយក្រោយ១០០ថ្ងៃឆ្ពោះទៅកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា»។

១-ស្របពេលកីឡាជនពិការនៅកម្ពុជាកាន់តែខិតជិតចូលមកដល់ ភាពរំភើបរីករាយគឺជាភស្តុតាង ជាពិសេសក្នុងចំណោមប្រតិភូ អត្តពលិក និងអ្នកស្នេហាកីឡាក្នុងតំបន់។ ត្រឹមតែ៩ខែ បន្ទាប់ពីរៀបចំទទួលបានជោគជ័យនូវអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក្នុងប្រទេសឥំណ្ឌូនេស៊ីកាលពីឆ្នាំមុន យើងសម្លឹងឆ្ពោះទៅភាពរំភើបរីករាយជាថ្មីទៀតនូវអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
២-ថ្ងៃនេះ ស្របពេលយើងអបអរថ្ងៃរាប់ថយក្រោយ១០០ថ្ងៃ យើងត្រូវតែបន្តធ្វើឲ្យប្រាកដច្បាស់ថា អត្តពលិករបស់យើងត្រូវបានផ្តល់ជាអាទិភាពដើម្បីឲ្យពួកគាត់ទទួលបានឱកាសបង្ហាញសមត្ថភាពឈានដល់កម្រិតខ្ពស់។ អាស៊ានប៉ារ៉ាហ្គេម មិនត្រឹមតែផ្តល់ឲ្យពួកគាត់បានបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ដល់ពួកគាត់ឲ្យមានសិទ្ធិ និងសមភាពដូចអត្តពលិកទូទៅដែរ។ ខ្ញុំជឿថា ទីក្រុងភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាបាននូវការប្រកួតដោយរលូន និងកេរ្តិ៍ឈ្មោះយូរអង្វែង។

៣-អត្តពលិក និងមន្ត្រីជាង២០០០នាក់ពី១១ប្រទេសនឹងជួបជុំគ្នានៅរាជធានីភ្នំពេញដើម្បីប្រកួតលើ១៣ប្រភេទកីឡា ក្នុងនោះមាន E-Sports ជាកីឡាសម្តែងមួយផងដែរដែលជាលើកដំបូងមានកីឡាអេឡិចត្រូនិកនេះ។ ខ្ញុំជូនពរឲ្យប្រតិភូ អត្តពលិក និងមន្ត្រីទទួលបានជោគជ័យទាំងអស់គ្នា។
៤-ក្នុងនាមសហព័ន្ធកីឡាជនពិការអាស៊ាន ខ្ញុំសូមជូនពរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរៀបចំការប្រកួត CAMAPGOC ភាគីពាក់ព័ន្ធ ម្ចាស់ឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត អត្តពលិក និងអ្នកគាំទ្ររួមដៃគ្នាធ្វើការដើម្បីឲ្យព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ប្រព្រឹត្តទៅដោយរលូន៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៨ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


