កីឡា
Messi ចាយលុយលើ iPhone មាស ៣៥ គ្រឿង សម្រាប់មិត្តរួមក្រុម និងបុគ្គលិកដែលឈ្នះ World Cup
LIONEL Messi បានចំណាយប្រាក់ប្រមាណ ១៧៥ ម៉ឺនផោន លើ iPhone 14 មាស ចំនួន ៣៥ គ្រឿង សម្រាប់មិត្តរួមក្រុមដែលឈ្នះ World Cup របស់ខ្លួន រួមទាំងបុគ្គលិក នៃក្រុមជម្រើសជាតិអាហ្សង់ទីន។

តារាសញ្ជាតិអាហ្សង់ទីនរូបនេះ បានបញ្ជាទិញមាស ២៤ ការ៉ាត់ សម្រាប់សមាជិកគ្រប់រូប នៃក្រុមដែលឈ្នះ ហើយបានឲ្យពួកគេបញ្ជូនទៅផ្ទះនៅប៉ារីសរបស់គេកាលពីថ្ងៃសៅរ៍។ ទូរសព្ទនីមួយៗមានឈ្មោះ លេខរបស់កីឡាករ និងឡូហ្គោអាហ្សង់ទីនឆ្លាក់លើវា។
កាលពីយប់មិញ ប្រភពមួយបាននិយាយថា “Lionel ចង់ធ្វើអ្វីដែលពិសេស និងអស្ចារ្យ ដើម្បីអបអរពេលវេលាដ៏មានមោទនភាពបំផុតរបស់ខ្លួន។ គេបានទាក់ទងជាមួយសហគ្រិន Ben Lyons ហើយពួកគេបានបង្កើតការរចនាជាមួយគ្នា»។

Ben ដែលជានាយកប្រតិបត្តិ នៃ iDesign Gold បាននិយាយថា «Lionel មិនត្រឹមតែជាកីឡាករដ៏ល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអតិថិជនដ៏ស្មោះត្រង់បំផុតរបស់ IDESIGN GOLD ហើយបានទាក់ទងជាមួយពួកយើង ២,៣ ខែ បន្ទាប់ពីការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ»។

«គាត់បាននិយាយថា គាត់ចង់បានអំណោយពិសេសមួយសម្រាប់កីឡាករ និងបុគ្គលិកទាំងអស់ ដើម្បីអបអរការឈ្នះដ៏អស្ចារ្យ ប៉ុន្តែគាត់មិនចង់បានកាដូនាឡិកាធម្មតានោះទេ។ ដូច្នេះ ខ្ញុំបានស្នើថា គួរតែផ្ដល់ជា iPhone ពណ៌មាស ដែលសរសេរឈ្មោះរបស់ពួកគេ ហើយគាត់ពេញចិត្តគំនិតនេះ»។

បញ្ជាក់ថា អាហ្សង់ទីន បានឈ្នះក្នុងប្រទេសកាតា កាលពីឆ្នាំមុន ជាមួយ Messi វ័យ ៣៥ ឆ្នាំ ដែលបានដាក់ឈ្មោះជា Player of the Tournament៕
ប្រភព ៖ The Sun
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


