កីឡា
រឿងសំខាន់មួយចំនួនអ្នកគួរដឹងពីពាន AFC U-20 Women’s ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ៨
នៅសល់តែ ២ ថ្ងៃទៀត ការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នឹងចាប់ផ្ដើម ដែលការប្រកួតនេះនឹងធ្វើឡើងនៅលើទឹកដីកម្ពុជា នាមជាម្ចាស់ផ្ទះវគ្គជម្រុះពូល G។

កម្ពុជា នឹងត្រូវទទួលស្វាគមន៍ក្រុម U-20 នារីម៉ាឡេស៊ី និង U-20 នារីមីយ៉ាន់ម៉ា បន្ទាប់ពីក្រុម U-20 នារីប៉ាគីស្ថាន បានដកខ្លួនចេញពីការប្រកួតកាលពីពេលថ្មីៗនេះ។ មុនការប្រកួតមកដល់ កម្ពុជាថ្មី សូមបង្ហាញនូវរឿងសំខាន់មួយចំនួនដែលអ្នកគាំទ្រគួរដឹងពីពានរង្វាន់នេះ។
១.ជាការប្រកួតបាល់ទាត់នារីកម្រិតអន្តរជាតិលើកដំបូងនៅកម្ពុជា ៖
ការប្រកួតពានរង្វាន់ដដែលខាងលើនេះ គឺជាការប្រកួតបាល់ទាត់នារី កម្រិតអន្តរជាតិផ្លូវការ (ប្រចាំទ្វីបអាស៊ី) លើកដំបូងហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដ្បិតកន្លងមកអ្នកគាំទ្រធ្លាប់តែឃើញការប្រកួតបុរស ក្នុងកម្រិតទ្វីបអាស៊ី (AFC) និងកម្រិតតំបន់អាស៊ាន (AFF)។
ដោយសារនេះជាលើកដំបូង លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក៏បានសំណូមពរអ្នកគាំទ្រចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមនារីកម្ពុជាផងដែរ។
២.កាលបរិច្ឆេទ និងកម្មវិធីប្រកួត ៖
វគ្គជម្រុះ នៃពានរង្វាន់នេះ នឹងធ្វើឡើងពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ ចំនឹងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។ U-20 នារីកម្ពុជា នាមជាម្ចាស់ផ្ទះ នឹងប្រកួតនៅថ្ងៃបើកឆាក ជាមួយកម្មវិធីប្រកួតដូចខាងក្រោម ៖
-ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ ៖ U-20 នារីកម្ពុជា Vs U-20 នារីមីយ៉ាន់ម៉ា
-ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ៖ U-20 នារីម៉ាឡេស៊ី Vs U-20 នារីកម្ពុជា
-ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ៖ U-20 នារីមីយ៉ាន់ម៉ា Vs U-20 នារីម៉ាឡេស៊ី
គ្រប់ការប្រកួត នឹងចាប់ផ្ដើមនៅវេលាម៉ោង ៤ និង ០០ នាទីរសៀល។
៣.ទីតាំងប្រកួត ៖
ការប្រកួត នឹងធ្វើឡើងនៅលើកីឡដ្ឋានស្មាតអរអេសអិន (Smart RSN Stadium) របស់ក្លិបភ្នំពេញក្រោន។ ការសេម្រេចបែបនេះ បន្ទាប់ពីកីឡដ្ឋានធំៗរបស់កម្ពុជាមួយចំនួនកំពុងស្ថិតក្នុងការថែរក្សា និងជួសជុលដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ (កំពុងថែរក្សាស្មៅសម្រាប់ត្រៀមស៊ីហ្គេម), ពហុកីឡដ្ឋានជាតិ (ជួសជុលស្មៅថ្មី), កីឡដ្ឋានព្រីសន៍ (ជួសជុលស្មៅថ្មី)។
៤.ទូរទស្សន៍ផ្សាយផ្ទាល់ ៖
ស្ថានីយទូរទស្សន៍ BTV News នឹងទទួលសិទ្ធិផ្សាយផ្ទាល់ការប្រកួតទាំងអស់ រួមទាំងការប្រកួតចុងក្រោយ ដែលមិនមែនជាការប្រកួតរបស់ U-20 នារីកម្ពុជា ផងដែរ។
៥.តើគេប្រកួតរូបមន្តបែបណាខ្លះ?
ស្ថិតក្នុងវគ្គជម្រុះជុំទី ១ នេះ ការប្រកួតដែលវិលជុំក្នុងពូលដែលទាំងអស់មាន ៨ ពូល គឺស្វែងរកតែ ១ ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅជុំទី ២ ពោលគឺត្រូវតែជាក្រុមកំពូលតារាងប្រចាំពូលទាំង ៨។
ក្រុមកំពូលតារាងទាំង ៨ នឹងត្រូវឡើងទៅជុំទី ២ ដោយនឹងធ្វើការបែងចេញជា ២ ពូលទៀត ក្នុងមួយពូលមាន ៤ ក្រុម ហើយយកតែ ២ ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤។
៦.ជុំផ្ដាច់ព្រ័ត្រ ធ្វើនៅពេលណា?
ជុំផ្ដាច់ព្រ័ត្រ នឹងធ្វើនៅខែមីនា ឆ្នាំ ២០២៤ នាប្រទេសអ៊ូបីគីស្ថាន ហើយមានក្រុម ៣ ផ្សេងទៀត អង្គុយចាំរួចជាស្រេចគឺ ជប៉ុន (ក្រុមការពារតំណែងជើងឯក), កូរ៉េខាងជើង (ក្រុមជើងឯករងឆ្នាំចាស់) និងកូរ៉េខាងត្បូង (ក្រុមលេខ ៣ ឆ្នាំចាស់)៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត