កីឡា
សហព័ន្ធបាល់ទាត់កម្ពុជា បង្ហាញមុខព្រួញជំរុញការអភិវឌ្ឍបាល់ទាត់ មុននិងក្រោយស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាត លើកទី១៧ ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញមុខព្រួញ ១១ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសក្នុងដំណាក់កាលមុន និងក្រោយធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោកបានលើកឡើងក្នុងមហាសន្និបាតនេះ ក្រៅពីមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ និងតំណាងសមាគម/ក្លិប ក៏មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)ផងដែរ។

ក្នុងមហាសន្និបាតនោះដែរ ឯកឧត្តមប្រធានសហព័ន្ធ បានរាយការណ៍ អំពីសមិទ្ធផលការងារចម្បងមួយចំនួន ដែលជាផ្នែកសំខាន់ នៃផែនការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឲ្យមានចីរភាពរហូតដល់ និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមថា អាទិភាពចំនួន ២ ក្នុងចំណោមអាទិភាពឡាយ នៃផែនការអភិវឌ្ឍន៍បាល់ទាត់ឲ្យមាននិរន្ដរភាព រួមមាន៖ បាល់ទាត់ថ្នាល/យុវជន និងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ហ្វឹកហាត់ និងទី២-ការប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព។
ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជំរុញសមិទ្ធផលជាច្រើន លេចចេញរូបរាងជាបន្ដបន្ទាប់ ជាក់ស្ដែងចាប់ពីឆ្នាំ២០១៧ បានកសាងទីលានតាមបណ្ដាសាលាទូទាំងប្រទេស ជាមួយយុទ្ធនាការ ខេត្តមួយ មានទីលានបាល់ទាត់ស្មៅធម្មជាតិមួយ រហូតដល់បច្ចុប្បន្នបានសាងសង់រួចរាល់ជាស្ថាពរ ហើយបាននឹងកំពុងដំណើរការប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមទាំងពីរកម្រិតផងដែរ។
លោក សៅ សុខា បន្ដថា៖ «ក្នុងន័យនេះ គោលដៅសម្រាប់កម្មវិធី និងសកម្មភាពការងារក្នុងឆ្នាំ២០២២ និងចាប់ពីឆ្នាំ២០២៣ តទៅ គឺការពង្រីក និងពង្រឹងមុខព្រួយទាំង១១ រួមមាន៖ ១-រដ្ឋបាល និងការគ្រប់គ្រង, ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ៣-ការរៀបចំការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ, ៤-ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី-ខេត្ត, ៥-ការអភិវឌ្ឍក្លិប, ៦-ការអភិវឌ្ឍក្រុមជម្រើសជាតិ, ៧-ការអភិវឌ្ឍថ្នាល, ៨-ការអភិវឌ្ឍធនធានគ្រូបង្វឹក, ៩-ការអភិវឌ្ឍអាជ្ញាកណ្ដាល, ១០-ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និង១១-ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ។
«ក្នុងហេតុផល និងគោលដៅដ៏ចម្បងនេះ ជាមួយនឹងការវិនិយោគទាំងធនធាន និងប្រាជ្ញាស្មារតីពីគ្រប់មជ្ឈដ្ឋាន ពិសេសរាជរដ្ឋាភិបាល ដែលបានសម្រេចចិត្តទទួលរៀបចំកីឡាស៊ីហ្គេម លើកទី៣២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មិនខុសពីកីឡាផ្សេងៗដែរ ត្រូវតែប្ដេជ្ញាខិតខំប្រឹងប្រែងប្រកួតប្រជែងយកជ័យជម្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងរៀបចំគម្រោងការបន្ដអភិវឌ្ឍន៍បាល់ទាត់បន្ដពីឆ្នាំ២០២៣ ជាអាទិភាព ហេដ្ឋារចនាសម្ព័ន្ធ ធនធានបច្ចេកទេស និងរដ្ឋបាលគ្រប់គ្រងរបស់ក្លិប/សមាគមកីឡាបាល់ទាត់រាជធានី-ខេត្តទាំង ២៥» ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែម៕
អត្ថបទ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?