កីឡា
FIFA គ្រោងចំណាយប្រាក់ ៣៥៥ លានដុល្លារ ដល់ក្លិប សម្រាប់ការបញ្ជូនកីឡាកររបស់ពួកគេទៅលេង World Cup ឆ្នាំ ២០២៦
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នឹងបង់ប្រាក់ឲ្យក្លិបចំនួន ៣៥៥ លានដុល្លារ សម្រាប់ការអនុញ្ញាតឲ្យកីឡាករចូលរួមការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដែលជាការកើនឡើង ៧៥ ភាគរយ ពីប្រទេសកាតា កាលពីឆ្នាំមុន។

ក្រោមកម្មវិធីអត្ថប្រយោជន៍ក្លិបដែលត្រូវបានណែនាំនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកអាហ្វ្រិកខាងត្បូង ឆ្នាំ ២០១០ FIFA ផ្តល់សំណងដល់ក្លិបជុំវិញពិភពលោកសម្រាប់រាល់ថ្ងៃដែលកីឡាកររបស់ពួកគេមិននៅការប្រកួត។
Manchester City ទទួលបានប្រាក់ចំណេញច្រើនបំផុតជាងក្លិបណាណាទាំងអស់ពី World Cup 2022 ដោយទទួលបាន ៤.៥ លានផោន នៃ ១៦៩ លានផោន ($២០៩ លានដុល្លារ) ដែល FIFA ចែកចាយ។ ប៉ុន្តែចំនួនសរុបទាំងនោះនឹងកើនឡើងបន្ទាប់ពី FIFA និងសមាគមក្លិបអឺរ៉ុប [ECA] បានបន្តអនុស្សរណៈ នៃការយោគយល់គ្នារហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣០ ក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុង Budapest។
ជាមួយនឹងការប្រកួត World Cup គ្រោងនឹងពង្រីកពី ៣២ ទៅ ៤៨ ប្រទេស ហើយពី ៦៤ ទៅ ១០៤ ប្រកួត – សម្រាប់ការប្រកួតឆ្នាំ ២០២៦ ដែលធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ប្រាក់សំណងក៏នឹងកើនឡើងតាមនោះ។
ទឹកប្រាក់ ២៩០ លានផោន នៃអត្ថប្រយោជន៍សម្រាប់ក្លិប ក៏នឹងអនុវត្តចំពោះការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ ផងដែរ។

សេចក្ដីថ្លែងការណ៍របស់ FIFA ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃចន្ទអានថា “កម្មវិធីអត្ថប្រយោជន៍ក្លិបដែលផ្តល់សំណងដល់ក្លិបទាំងអស់ដែលបានអនុញ្ញាតកីឡាករចូលរួមការប្រកួតបាល់ទាត់ពិភពលោក នឹងកើនឡើងពី ២០៩ លានដុល្លារ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៨ និង ២០២២ ដល់ ៣៥៥ លានដុល្លារ សម្រាប់ឆ្នាំ ២០២៦ និង ២០៣០។
Sportsmail បានរាយការណ៍ក្នុងអំឡុងពេលការប្រកួត World Cup ក្នុងខែធ្នូថា City នឹងទទួលបានប្រហែល ៤.៥ លានផោន ពី FIFA ក្រោមកម្មវិធី Club Benefits Programme របស់ខ្លួនដែលបានបង់ប្រាក់ចំនួន $១០,០០០ នៅពេលនោះជារៀងរាល់ថ្ងៃសម្រាប់កីឡាករម្នាក់ៗនៅ World Cup រួមទាំងជាសប្ដាហ៍ផងដែរសម្រាប់រយៈពេល នៃការរៀបចំជាផ្លូវការជាមុន។
ទោះបីជាការប្រកួត World Cup លើកក្រោយនឹងត្រលប់ទៅខែមិថុនា និងកក្កដា ក្លិបត្រូវបានកំណត់ឲ្យទទួលបានប្រាក់សំណងខ្ពស់ជាងនេះ។
ម្ចាស់ជើងឯក Premier League មានកីឡាករសរុបចំនួន ១៦ នាក់ ដែលតំណាងឲ្យប្រទេសចំនួន ៩ ផ្សេងគ្នា ក្នុងប្រទេសកាតា ដោយកីឡាករអាហ្សង់ទីន Julian Alvarez លើកពាន។
កីឡាកររបស់ Man City ផ្សេងទៀតរួមមាន Jack Grealish របស់អង់គ្លេស Ederson របស់ប្រេស៊ីល និង Bernardo Silva របស់ព័រទុយហ្គាល់ បានរីករាយនឹងការឈានទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
ដោយឡែក Barcelona ទទួលបានប្រហែល ៣.៣២ លានផោន, Manchester United ២.៩២ លានផោន និង Chelsea ២.៤៦ លានផោន៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


