កីឡា
គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានការឧបត្ថម្ភជាថវិកា និងសម្ភារៈពីទឹកពិសាវីតាល់
ក្រុមហ៊ុនទឹកពិសាវីតាល់ នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៣ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អញ្ជើញមកទស្សនកិច្ច រោងចក្រផលិតទឹក ពិសាវីតាល់ក្នុង «គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម» ដែលបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយ ពីវីតាល់ តាមរយៈការចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដើម្បីបានជួយសម្រួលតម្រូវការចាំបាច់របស់បងប្អូនកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់យ៉ាងសកម្ម ការសម្រាប់ត្រៀមប្រកួត អាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងវត្តមានថ្នាក់ដឹកនាំ គ្រូបង្វឹកកីឡាករ កីឡាការនីប៉ារ៉ាហ្គេមច្រើននាក់។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែង នូវការថ្លែងអំណរគុណ ជូនចំពោះគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម។

លោកបានមានប្រសាសន៍ថា វត្ថុបំណងជារួម នៃការរៀបចំកម្មវិធីពេលនេះ គឺបង្ហាញពីការគាំទ្រ របស់វីតាល់ក្នុងនាមជាវិស័យឯកជន ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូប ដែលមានមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។

លោកប្រធានប្រតិបត្តិការធុរកិច្ច បានបន្ថែមទៀតថា ជាមួយគ្នានេះផងដែរ វីតាល់ ក៏ទទួលបានការទទួលស្គាល់ជាដៃគូគាំទ្រ ដោយមោទនៈ នៃយុទ្ធនាការ Beyond The Games នៃស.ស.យ.ក. ក្នុងការចូលរួមផ្សព្វផ្សាយ ការសាទរស៊ីហ្គេម ២០២៣ ជាមួយការចេញ សំបកឡាប៊ែលស៊ីហ្គេម រចនាឡើងយ៉ាងពិសេសសម្រាប់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍កោតសរសើរនូវគំនិតផ្ដួចផ្ដើម និងការគាំទ្ររបស់វីតាល់ ជាមួយកីឡាករកីឡាការនីប៉ារ៉ាហ្គេម ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតដែលនឹងខិតជិតមកនាប្រមាណជាង ៦០ ថ្ងៃខាងមុខ។

ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតកាយវិការ នៃការចូលរួមរបស់វីតាល់ នាពេលនេះបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹង នៃវិស័យឯកជន ដែលជាកម្លាំងចលករ នៃសេដ្ឋកិច្ច ចូលរួមគាំទ្រដល់កីឡាករ កីឡាការិនី របស់យើងក្នុងការហ្វឹកហាត់ត្រៀមប្រកួត និងយកជ័យជម្នះ ជូនជាតិមាតុភូមិរបស់យើង។

គួរបញ្ជាក់ផងដែរថា ជំហានដំបូង នៃគម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម ដែលវីតាល់ បានផ្តល់ជូនថវិកា និងសម្លៀកបំពាក់ហ្វឹកហាត់ ជូនកីឡាករកីឡាការិនីបាល់ទះអង្គុយ និងបាល់បោះជិះរទេះ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកញ្ចប់បូរេប្រទាន នៃមូលនិធិ ២៥៛ ដែលជាការបរិច្ចាគរបស់អ្នកប្រើប្រាស់ទឹកពិសាវីតាល់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


