កីឡា
ហេតុអ្វីបាល់ទាត់នារីឥណ្ឌូណេស៊ីដកខ្លួនពីស៊ីហ្គេម ២លើកជាប់គ្នា?
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ប៉ុន្មានម៉ោង បន្ទាប់ពីការចាប់ឆ្នោតបែងចែកពូលរួច កាលពីថ្ងៃទី៥ ខែមេសា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លទ្ធផលនៃការចាប់ពូលនោះ ក្រុមនារីឥណ្ឌូណេស៊ី ស្ថិតនៅពូល A ដែលមានក្រុមនារីវៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកជាពូលមរណៈ ខណៈពូល B មានម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ និងសិង្ហបុរី។

សម្រាប់ពូល A អ្នកគ្រប់គ្នាដឹងហើយថា វៀតណាម ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំចាស់ ដែលត្រូវការពារតំណែងមេដាយមាសរបស់ខ្លួននៅស៊ីហ្គេម ក្នុងប្រទេសកម្ពុជា។ វៀតណាមក៏ជាក្រុមខ្លាំងអាស៊ីកម្រិតពិភពលោកមួយដែរ។
ក្រុមនារីហ្វីលីពីន ជាក្រុមជើងឯកអាស៊ីអាគ្នេយ៍ និងមានកៅអីជើងឯកពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមនារីមីយ៉ាន់ម៉ា ក៏ជាក្រុមខ្លាំងមួយដែលមានចំណាត់ថ្នាក់លេខ៤៧ ពិភពលោក និងមានក្រុមម៉ាឡេស៊ីថែមទៀត។
ផ្អែកលើដៃគូដែលសុទ្ធតែខ្លាំងៗអាចធ្វើឲ្យឥណ្ឌូណេស៊ីមិនមានសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ដូច្នេះប្រហែលជាមិនមកប្រកួតល្អជាង ដើម្បីកុំឲ្យចំណាយលុយច្រើន។
តាមពិតទៅ នេះមិនមែនជាលើកទី១ទេដែល ឥណ្ឌូណេស៊ី បានដកខ្លួន។ ក្រុមនារីអាស៊ាន ដែលមានចំណាត់ថ្នាក់លេខ ៩៧ ពិភពលោកមួយនេះបានដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២២ នៅប្រទេសវៀតណាម។

សម្រាប់ការចូលរួមលើកចុងក្រោយបំផុតរបស់ក្រុមនារីឥណ្ឌូណេស៊ីក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ពេលនោះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល B ជាមួយវៀតណាម និងថៃ។ ពួកគេចាញ់ទាំងពីរប្រកួត ដោយស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះ ប៉ុន្តែត្រូវដៃគូទម្លាយសំណាញ់ទី១១គ្រាប់។ ពួកគេបានជ្រុះចេញពីការប្រកួតក្នុងពូល៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?