Connect with us

កីឡា

ឥណ្ឌូណេស៊ី​ អាចចូលរួម​ប្រកួត​ស៊ីហ្គេមនៅកម្ពុជា ក្រោយ​គេច​ផុត​ពី​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​របស់ FIFA

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី មិន​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ (FIFA) ធ្ងន់​ធ្ងរ​ឡើយ ដោយ​គ្រាន់​តែ​រង​ពិន័យ​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ បន្ទាប់​ពី​តំណាង​សហព័ន្ធ​របស់​ប្រទេស​នេះ​បាន​ជួប​​ប្រជុំ​ជា​មួយ​ក្រុម​ការងារ FIFA និង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​ធម្មតា។

ប្រធាន​សមាគមកីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាន​និយាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ជៀស​ផុតពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពី FIFA បន្ទាប់​ពីការដកសិទ្ធិរបស់​ប្រទេសនេះ​ក្នុង​នាមជាម្ចាស់ផ្ទះ​ពានរង្វាន់បាល់ទាត់ពិភពលោកអាយុ​ក្រោម ២០ ឆ្នាំ  (FIFA U-20 World Cup) កាលពីខែមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thohir ដែលកំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលទទួល​បាន​ការ​ណែនាំពី​ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក Joko Widodo ដើម្បី​ធ្វើការ​ចចារ​ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។

ក្នុងជំនួបជាមួយប្រធាន FIFA លោក Gianni Infantino លោក Thohir បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការជួសជុលកីឡដ្ឋានចំនួន ២២ នៅទូទាំងប្រទេសដែលប្រើប្រាស់សម្រាប់សកម្មភាពរបស់ក្រុមជម្រើសជាតិ និងលីគបាល់ទាត់។

លោក Thohir បានបង្ហើបថា “បន្ទាប់ពីខ្ញុំបានបញ្ជូនសាររបស់ប្រធាន Jokowi និងបង្ហាញប្លង់កីឡាបាល់ទាត់របស់យើង (ការផ្លាស់ប្តូរ) នោះ FIFA បានសម្រេចចិត្តដាក់ទណ្ឌកម្មផ្នែករដ្ឋបាលតែប៉ុណ្ណោះ ដោយការបង្កកការផ្តល់មូលនិធិរបស់ FIFA Forward សម្រាប់គោលបំណងប្រតិបត្តិការ PSSI” ។

លោកបានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មនេះនឹងត្រូវបានពិនិត្យឡើងវិញនៅពេលដែល FIFA បញ្ចប់ការសិក្សារបស់ខ្លួនលើយុទ្ធសាស្រ្តដ៏ធំរបស់ឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍ​បាល់ទាត់។

ការដាក់ទណ្ឌកម្មតិចតួចប្រឆាំងនឹងប្រទេសឥណ្ឌូណេស៊ី បានន័យថា ប្រទេសនេះបានគេចផុតពី “កាតក្រហម” ហើយទទួលបានតែ “កាតលឿង” ពី FIFA ជាហេតុធ្វើឱ្យប្រទេសអាចបន្តចូលរួមក្នុងការប្រកួតអន្តរជាតិដូចជាស៊ីហ្គេម នៅកម្ពុជា នាចុងខែនេះផងដែរ៕

ប្រែ​សម្រួល៖ មន្នីរ័ត្ន
ប្រភព៖ antaranews.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម