កីឡា
ក្តៅៗ Thiago ប្រកាសចាកចេញពីក្លិប KKIF របស់ឧកញ៉ា ស្រី ចាន់ថន
កីឡាករប្រដាល់ប្រេស៊ីលសញ្ជាតិខ្មែរ សែន ឬទ្ធីគុណ (Thiago Teixeira) នៅមុននេះបន្តិចបានប្រកាសចាកចេញពីក្លិបគុនខ្មែរអន្តរជាតិ (KKIF) ដែលត្រូវបានគេដឹងជាក្លិបបង្កើតឡើងដោយឧកញ៉ា ស្រី ចាន់ថន។

កីឡាករ Thiago បានរៀបរាប់ថា តាមពិតទៅរូបគេបានចាកចេញពីក្លិប KKIF រយៈពេលជាងមួយខែកន្លងទៅហើយ ប៉ុន្តែមិនបានប្រកាសឲ្យមហាជនដឹង។ ការចាកចេញនេះត្រូវបានរូបគេបញ្ជាក់ពីការស្វែងរកឱកាស និងប្រកួតប្រជែងថ្មី។
«បច្ចុប្បន្ននេះ ខ្ញុំបើកចំហក្នុងការចាប់ដៃគូថ្មី ហើយខ្ញុំកំពុងមានឆន្ទៈឆ្ពោះទៅរកគម្រោងថ្មីៗ និងផ្ទាល់ខ្លួនដែលខ្ញុំអាចសហការជាមួយបាន។ សូមឲ្យក្បាច់គុនរបស់យើងរីកចម្រើន»។ កីឡាករខ្មែរ-ប្រេស៊ីលបានបញ្ជាក់។

កាលពីខែមេសាកន្លងទៅនេះ Thiago ទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីរូបគេបានលះបង់ប្រដាល់មួយថៃ មកចាប់ជំនាញគុនខ្មែរ និងបានធ្វើឲ្យប្រជាជនថៃខឹងសម្បារយ៉ាងខ្លាំង។ ជាពិសេសបានធ្វើឲ្យពិភពលោកស្គាល់ប្រដាល់គុនខ្មែរកាន់តែច្រើនតាមរយៈការទៅប្រកួតនៅប្រទេសបារាំងទទួលបានខ្សែក្រវាត់មួយថៃពិភពលោក ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកស្ថាប័នគ្រប់គ្រងប្រដាល់ថៃបានដកហូតខ្សែក្រវាត់ពីរូបគេវិញ។ ក្រៅពីទទួលបានសញ្ជាតិខ្មែរ រូបគេទទួលបានការឧបត្ថម្ភជាប្រាក់២ម៉ឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន និងសប្បុរសមួយចំនួនទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


