កីឡា
ក្រុមនារីវៀតណាមទទួលបានការឧបត្ថម្ភជិត៨ម៉ឺនដុល្លារពីការប្រកួត World Cupនារី
សហព័ន្ធកីឡាបាល់ទាត់វៀតណាមសម្រេចផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ១.៨ ពាន់លានដុង (ប្រហែល៧៥៨០០ដុល្លារអាមេរិក) ដល់ក្រុមកីឡាបាល់ទាត់នារីរបស់ខ្លួន បន្ថែមលើប្រាក់រង្វាន់ដែលទទួលបានពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ក្រុមបាល់ទាត់នារីវៀតណាមទទួលបាន ៨០០ លានដុង បន្ទាប់ពីបានចាញ់អាមេរិក ០-៣ នៅថ្ងៃបើកឆាក និងទទួលបាន៥០០លានដុងទៀត ក្រោយពេលចាញ់ព័រទុយហ្គាល់ ០-២ និងចាញ់ហូឡង់ ០-៧ ។ ចំនួនទឹកប្រាក់ឧបត្ថម្ភទាំងនេះត្រូវបានបែងចែកជា ៤កម្រិត រួមមាន A, B, C និង D ដោយផ្អែកលើការបង្ហាញទម្រង់លេងរបស់កីឡាការីនីម្នាក់ៗសម្រាប់ការប្រកួតនីមួយៗ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បាននិយាយថា៖«ទោះកីឡាការីនីវៀតណាមមិនឈ្នះសូម្បីតែ១ប្រកួត ក៏ពួកគេនៅតែទទួលបានរង្វាន់លើកទឹកចិត្តបន្ថែម។ យើងមានគោលដៅធំជាច្រើននាពេលអនាគត។ យើងសង្ឃឹមថា យើងនឹងនៅតែទទួលបានឱកាសទៅប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧ទៀត»។

«ការចូលរួមប្រកួតជើងឯកពិភពលោកលើកដំបូងនេះគឺ យើងទទួលស្គាល់ថា ក្រុមរបស់យើងបានខិតខំប្រឹងប្រែអស់ពីសមត្ថភាពហើយ។ ទោះបីជាចាញ់ មិនអាចរកគ្រាប់បាល់បាន និងធ្លាក់ក្នុងពូលក៏ដោយ»។ ប្រធានសហព័ន្ធបានបន្ថែម។
បើតាមកំណែទម្រង់ថ្មីរបស់សហព័ន្ធបាល់ទាត់ពិភពលោក កីឡាការីនីវៀតណាមម្នាក់ៗទទួលបាន ៣០,០០០ ដុល្លារ សម្រាប់ការឈានដល់ជុំផ្តាច់ព្រ័ត្រនៃជើងឯកពិភពលោកនារី ឆ្នាំ ២០២៣ ដែលប្រទេសអូស្រ្តាលី និងនូវែសសេឡង់ជាសហម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ vnexperss
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


