កីឡា
បំប៉នសមត្ថភាពបច្ចេកទេសគ្រូបង្វឹកតេក្វាន់ដូ សម្រាប់សាលាឯកជនចំនួន២
សមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានប្រកាសបើកវគ្គវគ្គសិក្ខាសាលាស្តីពីបំប៉នសមត្ថភាពបច្ចេកទេសគ្រូបង្វឹក សម្រាប់សាលាវេស្ទឡាញន៍ និងណត្សឡាញន៍ នៅទីលានហ្វឹកហាត់វិទ្យាល័យបឹងត្របែក កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានឲ្យដឹងថា ការរៀបចំសិក្ខាសាលាបច្ចេកទេសនេះឡើង គឺដើម្បីបន្ស៊ី និងកែតម្រូវបច្ចេកទេសសម្រាប់ការបង្ហាត់សិស្សឲ្យបានដូចគ្នា។ លោកបានសង្កាត់ធ្ងន់លើការបង្ហាត់របស់លោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ចំពោះការពិនិត្យការចុះវត្តមាន និងវិន័យក្នុងការហ្វឹកហាត់។ លោកគ្រូ អ្នកគ្រូ ត្រូវមានទំនាក់ ទំនងល្អជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់និងទទួលព័ត៌មាន។ សម្រាប់ការហ្វឹកហាត់សាលាចង់ឲ្យសិស្សគុនមាន សម្លៀកបំពាក់ស្តង់ដា និងឧបករណ៍ហ្វឹកហាត់ត្រឹមត្រូវ។

លោកគ្រូ អ្នកគ្រូរបស់សមាគមដែលបានចូលរួមសិក្ខាសាលាបច្ចេកទេស នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ នៅក្លិបតេក្វាន់ដូវិទ្យាល័យបឹងត្របែក មានលោក រើន គន្ថា គ្រូបង្វឹក៤ដាន់ កញ្ញា ហាន ស្រីនិច គ្រូ បង្វឹក៣ដាន់ លោក ស៊ឹម សាន គ្រូបង្វឹក ៣ដាន់ លោកស្រី រឿន ចន្ថា គ្រូបង្វឹក ២ ដាន់ លោក វ៉ាន់ ធារិន គ្រូបង្វឹក ២ដាន់ លោក អ៊ា ឆៃឃីម គ្រូបង្វឹក២ដាន់ លោក តាំង ឃុនលាភ គ្រូបង្វឹក ១ដាន់ លោក អ៊ឹង ឧត្តមបញ្ញារឹទ្ធ គ្រូបង្វឹក១ដាន់ លោក រិន សុផានិត គ្រូបង្វឹក១ដាន់ លោក អ៊ុក ស៊ីថង គ្រូជំនួយ១ដាន់ និងលោក នីចន្ថា សុខរស្មី គ្រូជំនួយ១ដាន់៕

អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


