កីឡា
លោកអភិសន្តិបណ្ឌិត ស សុខា សរសើរកីឡាក្រសួងមហាផ្ទៃបានរួមចំណែកឈ្នះមេដាយស៊ីហ្គេមជូនជាតិច្រើន
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរចំពោះក្រុមកីឡារបស់ក្រសួងមហាផ្ទៃដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ក្នុងពិធីជួបសំណេះសំណាល់ ប្រគល់លិខិតសរសើរ និងប្រាក់ឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិកដែលបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ៖«សូមកោតសរសើរ និងវាយតម្លៃខ្ពស់ មិនមែនតែពេលនេះទេ កន្លងទៅយើងបានចូលរួមប្រកួតកីឡាជាតិលើកទី១ លើកទី២ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនោះ បើយើងមើលទៅលើចំណាត់ថ្នាក់តាមបណ្តាក្រសួង ស្ថាប័នដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី១ លើកទី២ យើងឃើញថា ក្រសួងមហាផ្ទៃរបស់យើងតែងតែឈរនៅលេខ១រហូត»។

«ក្នុងនោះក៏យើងបានចូលរួមចំណែកយ៉ាងធំធេងជាមួយកីឡាស៊ីហ្គេម លើកទី៣២ កន្លងទៅនេះ។ បើខ្ញុំមិនខុសទេ អ្នកដែលបានមេដាយជូនជាតិនេះ បានបង្ហាញថា កីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃមានប្រមាណ៤៨%បានដណ្តើមមេដាយជូនជាតិ។ ខ្ញុំមិនដឹងច្បាស់លំអិតពីចំនួនមាស ប្រាក់ប៉ុន្មានទេ តែជារួមគឺ៤៨%នៃមេដាយដែលស៊ីហ្គេមទទួលបាននេះគឺកើតចេញពីកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ។ អីចឹងនេះជាមោទនភាពមួយសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃយើង ជាពិសេសកីឡាករ កីឡាការិនីលើកមុខមាត់ក្រសួងមហាផ្ទៃតាមរយៈវិស័យកីឡានេះ»។ លោក ស សុខា បានសង្កត់ធ្ងន់។

នៅចាំបានថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទទួលបានមេដាយចំនួន២៨២គ្រឿងគឺមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ ដែលមេដាយទាំងអស់នេះរកបានដោយកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាមកពីសហព័ន្ធកីឡាជាតិ អង្គភាព និងមកពីក្រៅប្រទេសផងដែរ។

តាមរបាយការណ៍របស់លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានបង្ហាញថា កម្ពុជាបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកបាន៣ដងហើយ។ លើកទី១ ឆ្នាំ២០១៩ នៅប្រទេសចិនដែលពេលនោះ ក្រុមកីឡាក្រសួងមហាផ្ទៃទទួលបានមេដាយ៤៦គ្រឿងគឺមាស១៨ ប្រាក់១៧ និងសំរិទ្ធ១១។

លើកទី២ ឆ្នាំ២០២២ នៅប្រទេសហុល្លង់ កម្ពុជាទទួលបានមេដាយ៣៣គ្រឿងគឺមាស១៥ ប្រាក់៨ និងសំរិទ្ធ១០។ សម្រាប់ការចូលរួមលើកទី៣ ឆ្នាំ២០២៣ នៅប្រទេសកាណាដា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៤៨នាក់ចូលរួមប្រកួតលើ១២ប្រភេទកីឡាដែលជាលទ្ធផលកម្ពុជាទទួលបានមេដាយ៧១គ្រឿងគឺមាស៣៣ ប្រាក់២៩ និងសំរិទ្ធ៩៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


