កីឡា
សហព័ន្ធខ្មែរអត្តពលកម្មបង្ហាញទិសដៅ៥ ចំណុចសម្រាប់ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍SEA GAMES
សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានដាក់ចេញនូវទិសដៅការងារ៥ចំណុច សម្រាប់ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀត ណាម។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំវឌ្ឍនភាពការងារ និងទិសដៅការងារបន្ទាប់របស់សហព័ន្ធត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែវិច្ឆិកាខាងមុខនេះ។


លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងបូកសរុបការងារឆ្នាំចាស់២០២០អ្វីដែលយើងអនុវត្តបានដូចជាការងារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងការប្រកួត។ ចំពោះទិសដៅបន្តនោះ យើងមាន៥ចំណុច ដែលត្រូវអនុវត្ត គឺ១.ត្រៀមខ្លួនចូល រួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAM ES 2021 លើកទី៣១ នៅប្រទេសវៀតណាម។ ២.បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសឲ្យគ្រប់ចំនួនការប្រកួតកីឡា SEA GAM ES 2023លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយត្រូវកំណត់ចំនួនគណៈកម្មការបច្ចេកទេសលើអ្នកស្ម័គ្រចិត្តការប្រកួតផ្សេងៗ។ ៣.ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡា ការិនីអត្តពលកម្មទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីទទួលបានលទ្ធផលមេដាយ ក្នុងការប្រកួតនានា។ ៤.ពង្រឹងវិន័យដល់ក្រុមកីឡាករ-កីឡាការិនី កុំឲ្យធ្លាក់កំណត់ត្រានិង៥.ត្រៀមការប្រមូលផ្តុំកីឡាករ -កីឡាការិនីជម្រើសជាតិឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ចំបាប់ជាកីឡាមានសក្តានុពល និងជាក្តីរំពឹងថានឹងឈ្នះមេដាយនៅ SEAGAMESឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


