កីឡា
លោក Félix ជំរុញអ្នកគាំទ្រនិយាយពាក្យវិជ្ជមានទៅកាន់កីឡាករ
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás លើកទឹកចិត្តដល់គាំទ្រឲ្យនិយាយពាក្យល្អៗបែបវិជ្ជមានទៅកាន់កីឡាករជម្រើសជាតិប្រសើរជាងប្រើពាក្យមិនសមរម្យឬបំបាក់ទឹកចិត្តកីឡាករ។

លោក Félix Dalmás បាននិយាយថា ៖«ពេលអ្នកសរសេរអ្វីល្អៗបែបវិជ្ជមាន ឬបង្ហាញសកម្មភាពល្អៗគឺជាការផ្ញើសារលើកទឹកចិត្តដល់កីឡាករគឺជារឿងល្អមួយ។ នេះគឺជាការផ្តល់កម្លាំងចិត្តដ៏សំខាន់ ធ្វើឲ្យអារម្មណ៍កីឡាករមានភាពល្អប្រសើរ ទោះបីវាជារឿងតូចតាចក្តី ប៉ុន្តែវាមានតម្លៃសម្រាប់កីឡាករ។ ចូរលើកទឹកចិត្តក្រុមហើយជ្រើសរើសការជឿជាក់លើពួកគាត់ ដូច្នេះទើបក្រុមអាចឈ្នះបាន»។

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ជើងទី២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល វគ្គជម្រុះជើងឯកពិភពលោក ឆ្នាំ២០២៦។ កម្ពុជានឹងធ្វើការធ្ងន់ បន្ទាប់ពីមិនអាចរកជ័យជម្នះបានក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក Félix Dalmás បានបន្ថែមថា ៖«មុនការប្រកួតយើងបានដឹងច្បាស់ពីសមត្ថភាពរបស់កីឡាករប៉ាគីស្ថានដែលកីឡាករមួយចំនួនគឺសុទ្ធតែលេងនៅតំបន់អឺរ៉ុប។ ពួកគេមានកាយសប្បទាល្អ។ ខ្ញុំគិតថា ក្រុមទាំងមូលធ្វើបានល្អហើយ។ សម្រាប់ការប្រកួតវគ្គជម្រុះនេះមានរយៈពេល១៨០នាទី ដូច្នេះយើងនៅសល់៩០នាទីទៀត»។
ការប្រកួតរវាងក្រុមកម្ពុជា និងប៉ាគីស្ថាន នៅថ្ងៃស្អែកគឺត្រូវមានមួយក្រុមឡើងទៅកាន់ពូល G ដែលមានក្រុមខ្លាំងៗគឺអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និង តាជីគីស្ថាន ដែលកំពុងរងចាំស្រាប់ នៅវគ្គជម្រុះជុំទី២៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


