Connect with us

កីឡា

តើក្រុមកម្ពុជាខាតប្រយោជន៍អ្វីខ្លះពីការធ្លាក់ជម្រុះ World Cup ជុំទី១?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ខាតប្រយោជន៍​ច្រើន​​ពី​បរាជ័យ​ត្រឹម​វគ្គ​ជម្រុះ​បឋម​ ជើងឯកពិភព​លោក​ឆ្នាំ​២០២៦ (FIFA World Cup) បន្ទាប់​ពី​ចាញ់ជម្រើស​ជាតិ​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ០-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គិត​ក្រៅ​ផ្លូវ​ការ ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​នឹង​ ធ្លាក់​ចុះ​ពិន្ទុ និង​តារាង​ចំណាត់​ថ្នាក់​ FIFA Ranking ​បាត់​បង់​​​ប្រាក់​ចំណូល​ពី​ការរៀចំ​ការ​ប្រកួត​​​អន្តរជាតិ គ្មាន​កម្មវិធី​ប្រកួត​សំខាន់​ៗ​រយៈ​ពេល​វែង និង​ខ្វះ​​ឱកាស​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ក​ខ្លាំង​ៗ​ដើម្បី​អភិវឌ្ឍ​ក្រុម ក៏​ដូច​ជា​អាច​ប៉ះ​ពាល់ដល់​ពិន្ទុ​របស់​ក្លិប​បាល់ទាត់​អាជីព​នៅ​កម្ពុជា​​ពាក់​ព័ន្ធ​​នឹង​គោលការណ៍​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ជា​ដើម។

មិនកើនឡើងពិន្ទុ FIFA Ranking

បន្ទាប់​ពី​ស្មើ និង​ចាញ់​ប៉ាគីស្ថាន ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​នៃ​វគ្គ​ជម្រុះ​បឋម ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹងមិន​ឡើង​ពិន្ទុ​​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​កម្ពុជា​នឹង​ថយ​ចុះ​ពិន្ទុ។ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​៩៤៩​ពិន្ទុ នៅ​ពី​លើ​ឡាវ (៩០០​ពិន្ទុ) ព្រុយណេ (៨៨៨ពិន្ទុ) និង​ទីម័រ​ខាង​កើត (៨៦០​ពិន្ទុ)។

តាម​ប្រព័ន្ធ​របស់ FIFA គឺ​គិត​ពិន្ទុ​​លើ​ការប្រកួត ដោយឈ្នះ១​ប្រកួត ទទួល​បាន​៣​ពិន្ទុ  តែ​បើ​ឈ្នះ​ដោយប៉េណាល់​ទី​ទទួល​បាន​២​ពិន្ទុ ស្មើ១​ប្រកួត ទទួល​បាន​១​ពិន្ទុ ខណៈ​ចាញ់១​ប្រកួត​មិន​ទទួល​បាន​ពិន្ទុ។ ពិន្ទុ​ក៏​គិត​ទៅ​លើ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់យ៉ាង​ណា មិត្តភាព និង​ដៃ​គូ​ប្រកួត​ខ្លាំង ខ្សោយ និង​តារាង​ចំណាត់​ថ្នាក់​យ៉ាង​ណា។

ធ្លាក់​ចំណាត់​ថ្នាក់ FIFA Ranking

ក្នុង​ខែ​តុលា​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅចំណាត់​ថ្នាក់​១៧៧ ក្នុង​តារាង​ពិភព​លោក​ និង​​លេខ៣៦​នៅ​តំបន់​អាស៊ី ហើយលេខ​៨​​​នៅ​តំបន់​​អាស៊ាន។ កម្ពុជា​ស្ថិត​នៅ​​លើ ឡាវ (១៨៦) ព្រុយណេ (១៩១) និង ទីម័រ​ខាង​កើត (១៩២)។ ដោយសារ​ចាញ់ ប៉ាគីស្ថាន ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ខ្លួន ដូច្នេះ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ខែ កម្ពុជា​​អាច​នឹង​ធ្លាក់​ចុះ​តារាង​ចំណាត់​ថ្នាក់​ខ្លះ។

អាចប៉ះ​ពាល់ពិន្ទុ​ក្លិបនៅ AFC

មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ពិន្ទុ និង​តារាង​ចំណាត់​ថ្នាក់​នៅ FIFA Ranking ប៉ុណ្ណោះ​ទេ ការ​បាត់​បង់​ឱកាស​ឡើង​ទៅ​ជុំ​ទី២ ជម្រុះ​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦ ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​ប្រហែល​ជា​អាច​ប៉ះ​ពាល់​ដល់​លក្ខខណ្ឌ និង​តម្រូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ដល់​ក្លិប​បាល់ទាត់​អាជីព​នៅ​កម្ពុជា​ទៀត​ផង។ ស្រប​ពេល AFC គ្រោង​ដាក់​ឲ្យ​​ក្លិប​បាល់ទាត់​​នៅ​កម្ពុជា​​ទៅ​លេង​ពាន​រង្វាន់​លំដាប់​ទី​៣ AFC Challenge League នៅ​ឆ្នាំខាង​មុខ ខណៈ​គិត​ត្រឹម​ឆ្នាំ​២០២៣​ ភ្នំពេញ​ក្រោន​ តំណាង​ឲ្យ​ក្លិប​កម្ពុជា​កំពុង​លេង​នៅ​ពាន​រង្វាន់​លំដាប់​ទី​២ AFC Cup។

បាត់​ប្រាក់​ចំណូល​

កម្ពុជា​​បាត់​បង់​ឱកាស​ធ្វើ​ម្ចាស់​ផ្ទះ​​៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​​ជុំ​ទី​២ ​វគ្គជម្រុះ​ក្នុង​ពូល​ដែល​មាន​៣​ប្រទេស​ផ្សេង​ទៀត​​ត្រូវ​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​ បន្ទាប់​ពី​ចាញ់​ប៉ាគីស្ថាន។ ដូច្នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបាន​បង់​ប្រាក់​ចំណូល​​យ៉ាង​ច្រើន​រួម​មាន ប្រាក់​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ​កម្ពុជា ប្រាក់​ចំណូល​ពី​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​​ និង​​​ប្រាក់​ចំណូលប្រភព​ផ្សេង​ៗ​ទៀត។​

គ្មានកម្មវិធីប្រកួត​អន្តរជាតិយូរ

បន្ទាប់​ពី​ធ្លាក់​ជម្រុះ​បឋម​ ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦ ត្រឹម​ខែ​តុលា ឆ្នាំ​២០២៣​ ក្រុម​​កម្ពុជាមិនសូវ​មាន​កម្មវិធី​ប្រកួត​សំខាន់ៗ​​ឡើយ​​នា​ប៉ុន្មាន​ខែ​ខាង​មុខ​។ ស្រប​ពេល​ជើងឯក​អាស៊ាន AFF Championship រៀបចំការ​ប្រកួត​ពីរ​ឆ្នាំ​ម្តង ហើយ​មិន​មាន​ការ​ប្រកួត​ទេ​នៅ​ចុង​ឆ្នាំ​២០២៣​នេះ ដូច្នេះ​​ត្រូវ​ចាំ​រហូត​ពាក់​កណ្តាល ឬ​ចុង​​ឆ្នាំ​២០២៤​ទើប​មាន​ការ​ប្រកួតជម្រុះ AFC Asian Cup 2027 និង​ការ​ប្រកួត​ជើង​ឯក​ AFF Cup។ ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ខែ​ខាង​មុខ​​ ក្រុម​​កម្ពុជា​ភាគ​ច្រើន​​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ឬ​ពាន​រង្វាន់​អន្តរជាតិ​ដែល​រៀបចំ​ខ្លួន​ឯង ឬ​ប្រទេស​ផ្សេង​អញ្ជើញ​ចូល​រួម​ប្រកួត។

បាត់​ឱកាសពង្រឹងសមត្ថភាពជា​មួយ​ក្រុម​ខ្លាំង

ដឹង​ស្រាប់​ហើយ បើ​បាន​ឡើង​ជុំ​ទី២ World Cup 2026 ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ៗ​មក​ពី​តំបន់​អាស៊ី​ដែល​ជា​ឱកាស​​​សម្រាប់​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ដើម្បី​ពង្រឹងសមត្ថភាព និង​បទ​ពិសោធ​​បន្ថែម​ទៀត ពី​កម្រ​បាន​ជួប​នឹង​ក្រុម​ខ្លាំង​ៗ​ណាស់។ បើ​ទោះ​បី​ជា​ចង់​​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​​ ពួក​​គេ​​ប្រហែល​ជា​មិន​ចង់​ប្រកួត​ជា​មួយ​ក្រុម​ដែល​មាន​កម្រិត​ទាប​ជាង​ខ្លួន​​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម