Connect with us

កីឡា

ពានសម្តេចតេជោ ហ៊ុន សែន ២០២៣ ថ្នាក់ខេត្តរកឃើញ៤ក្រុមចុងក្រោយ

បានផុស

នៅ

ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣ ថ្នាក់​ខេត្ត​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រហើយ បន្ទាប់​ពី​ចប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ក្រុម​ខេត្តកំពង់ធំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ខេត្ត​កំពង់ធំ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ​​ថ្នាក់​ខេត្ត បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ពោធិ៍សាត់​ដោយ​លទ្ធផល ៥-០ ក្នុង​ជើង​ទី២ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ដោយ​លទ្ធផល ៦-១។

ក្រុមខេត្ត​បន្ទាយ​មាន​ជ័យ

ចំពោះក្រុម​ខេត្ត​បន្ទាយមានជ័យ​បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្តរតនគិរីដោយ​លទ្ធផល​ចាស់​ដៃ​តែ​ម្តង​ក្នុង​ជើង​ទី​២​នេះ​គឺ ៧-២ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង ១០-៣ ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី២ ក្រោយ​ធ្លាប់​ឡើង​កាល​ពី២០២១។

ក្រុម​ខេត្ត​ត្បូងឃ្មុំ

ដោយ​ឡែក​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សម្រាប់​ថ្នាក់​ខេត្ត​នេះទៀត​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខេត្ត​ព្រះ​សីហនុ​ដោយ​លទ្ធផល ៣-១ ក្នុង​ជើង​ទី២ ដូច្នេះ​សរុប​ទាំង​ពីរ​​ជើង​ឈ្នះ ៥-៣។ នេះ​ជា​លើក​ទី​​៥​ជាប់​គ្នា​ដែល​ក្រុម​ខេត្ត​ត្បូងឃ្មុំ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ធ្លាប់ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​កាល​ពី​ឆ្នាំ​២០១៩។

ក្រុម​ខេត្ត​កំពង់ចាម

លទ្ធផល​ជើង​ទី១

  • ខេត្ត​កំពង់ចាម ០-១ ភ្នំពេញ​ហ្គាឡាក់​ស៊ី ថ្ងៃ​២៦ ខែតុលា
  • ខេត្ត​រតនគិរី ១-៣ ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី៣១ ខែតុលា
  • ខេត្ត​ពោធិ៍សាត់ ១-១ ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៣១ ខែ​តុលា
  • ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ ថ្ងៃ​ទី១ ខែ​វិច្ឆិកា

លទ្ធផល​ជើង​ទី​២

  • ភ្នំពេញ​ហ្គាឡាក់ស៊ី ០-១ ខេត្ត​កំពង់ចាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា (ពីរជើងស្មើ ១-១, ប៉េណាល់ទី ២-៤)
  • ខេត្ត​ត្បូងឃ្មុំ ៣-១ ខេត្តព្រះសីហនុ ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ៥-៣)
  • ខេត្តកំពង់ធំ ៥-០ ខេត្តពោធិ៍សាត់ ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ៦-១)
  • ខេត្តបន្ទាយមានជ័យ ៧-២ ខេត្តរតនគិរី ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ១០-៣)

វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

  • ខេត្តកំពង់ចាម vs ខេត្តកំពង់ចាម
  • ខេត្ត​បន្ទាយមានជ័យ vs ខេត្តត្បូងឃ្មុំ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម១១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម