កីឡា
ពិធីករបរទេសលោក Andrew ចង់ឲ្យ ធឿន ធារ៉ា ប៉ះ ព្រំ សំណាង ដើម្បីដាច់ស្រឡះ
លោក Andrew Whitelaw ពិធីករកីឡាប្រដាល់អន្តរជាតិពិតជាចង់ឲ្យជំនួបជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា និង ព្រំ សំណាង កើតឡើងដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើនរណាជា«អធិរាជគុនខ្មែរ»នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ជើងខ្លាំង ធឿន ធារ៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីផ្តួលដៃគូបរទេស៣នាក់ក្នុងមួយរាត្រីដើម្បីក្លាយជាជើងឯកគុនខ្មែរពិភពលោក Kun Khmer 8 Men Tournament។ ក្រោយមកត្រូវបានមហាជនផ្គូផ្គងឲ្យជួបជើងខ្លាំងជាច្រើន ក្នុងនោះលោក អេ ភូថង ចង់ឲ្យជួបជើងខ្លាំងថៃ Buakaw ដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធ។ សូម្បីតែមិត្តរួមជាតិក៏មានការលើកឡើងឲ្យជួបគ្នាដែរគឺកីឡាករ ព្រំ សំណាង។

ការផ្ទុះចាប់អារម្មណ៍ប៉ុន្មានថ្ងៃនេះគេចមិនផុតពីក្រសែភ្នែករបស់លោក Andrew Whitelaw រហូតដល់លោកបានលើកឡើងថា ៖«ខ្ញុំមិនដឹងថា រឿងនេះពិតឬយ៉ាងណាទេ ដែលមានគេនិយាយពីការជួបគ្នារវាង ធឿន ធារ៉ា និង ព្រំ សំណាង ប៉ុន្តែជំនួបនេះត្រូវតែកើតមានដើម្បីសម្រេចថា នរណាជាស្តេចប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន»។
លោក Andrew Whitelaw ដែលត្រូវបានគេស្គាល់ជាអ្នកអត្ថាធិប្បាយប្រដាល់នៅសង្វៀនគុនចម្រុះ UFC ធ្លាប់មកធ្វើអត្ថាធិប្បាយគុនខ្មែរពីរលើក២លើក និងបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាប្រដាល់គុនខ្មែរ។ កីឡាករគុនខ្មែរដែលលោកបានស្គាល់ច្បាស់បំផុតគឺ ធឿន ធារ៉ា ដែលធ្វើឲ្យលោកបាននិយាយតាមរយៈអត្ថាធិប្បាយថា នៅប្រទេសអាហ្សង់ទីនមានកីឡាករបាល់ទាត់ Missi នៅប្រទេសព័រទុយហ្គាល់មានកីឡាករ Ronaldo ហើយនៅកម្ពុជាមាន ធឿន ធារ៉ា ដែលល្បីខ្លាំង។

លោក Andrew Whitelaw បានឃើញ និងអត្ថាធិប្បាយផ្ទាល់ភ្នែកលើកទី១នៅពេល ធឿន ធារ៉ា ប្រើកណ្តាប់ដៃឆ្វេងផ្តួលកីឡាករប្រេស៊ីល DANIEL TORRES ឲ្យសន្លប់ក្នុងទឹកទី២កាលពីជាងមួយខែមុន។ លើកទី២ លោកបានអត្ថាប្បាយនៅពេលអ្នកលេងគុនខ្មែរទម្ងន់៧២គីឡូក្រាមបានយកឈ្នះកីឡាករអ៊ុយក្រែន WHITE SHARK ដោយពិន្ទុ និងផ្តួលកីឡាករសាធារណរដ្ឋឆេក MICHAL ឲ្យសន្លប់ធំក្នុងទឹកទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្តផ្តួលកីឡាករប្រេស៊ីល MACHADO BENTO ឲ្យសន្លប់ធំក្នុងទឹកទី១ទៀតតាមរយៈកណ្តាប់ដៃស្តាំវគ្គផ្តាច់ព្រ័ត្រដើម្បីឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


