កីឡា
ភ្នំពេញក្រោនអវត្តមានឡុង ភារ៉ាត់, មូស្លីម, ធីវ៉ា, Jelle ទៅទឹកដីមីយ៉ាន់ម៉ា
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានដំណើរទៅប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយទល់នឹងម្ចាស់ផ្ទះ Shan United នៅថ្ងៃទី១៤ ខែធ្នូ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣។

លោក កែវ សុខង៉ន អ្នកចាត់ការទូទៅរបស់ក្លិបភ្នំពេញក្រោនបានឲ្យដឹងថា មានកីឡាករ៤រូបមិនអាចធ្វើដំណើរទៅប្រទេសមួយមីយ៉ាន់ម៉ាជាមួយក្រុមបានគឺខ្សែការពារ យ៉ើ មូស្លីម ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា ខ្សែបម្រើកណ្តាល ឡុង ភារ៉ាត់ និងខ្សែប្រយុទ្ធហុល្លង់ Jelle Goselink ដោយសារកីឡាករទាំង៤របួស។

កីឡាករសំខាន់ៗផ្សេងទៀតសុទ្ធតែធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដូចជាខ្សែបម្រើកណ្តាលដ៏សំខាន់ Yudai Ogawa ខ្សែប្រយុទ្ធជប៉ុន Shintaro ខ្សែការពារជប៉ុន Takaki, ខ្សែការពារមីយ៉ាន់ម៉ា Moe Kyaw ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Denilson ខ្សែប្រយុទ្ធកូឡុំប៊ី Andrés Nieto និង លឹម ពិសុទ្ធ ជាដើម។
ភ្នំពេញក្រោនកំពុងស្ថិតនៅលេខ២ក្នុងពូលមាន១២ពិន្ទុស្មើក្រុមលេខ១ Macarthur FC ដោយចាញ់គ្រាប់បាល់ ប៉ុន្តែឈរលេខ១ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលដោយគូប្រជែង Tarengganu មាន៩ពិន្ទុ។ កាលពីជើងទី១នៅទឹកដីកម្ពុជា ភ្នំពេញក្រោនបានយកឈ្នះ Shan Untied ដោយលទ្ធផល ៤-០។

ភ្នំពេញត្រូវការត្រឹមតែស្មើជាមួយម្ចាស់ផ្ទះ Shan United ក៏នឹងក្លាយជាក្លិបតំណាងកម្ពុជាដំបូងឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គបន្ត ប៉ុន្តែប្រសិនបើចាញ់ ហើយគូប្រជែង Terengganu ឈ្នះតិចគ្រាប់ ក៏ភ្នំពេញក្រោននៅតែឡើងទៅកាន់វគ្គបន្ត៕


អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


