កីឡា
លោក Ancelotti សម្រេចមិននាំយកខ្សែការពារថ្មីទេក្នុងខែមករានេះ
អ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti មិននាំយកខ្សែការពារថ្មីទេក្នុងខែមករានេះ ដោយសម្រេចចិត្តប្រើប្រាស់កីឡាករដែលមានស្រាប់ ទោះបីជាខ្សែការពារកណ្តាលកីឡាករ Éder Militão និង David Alaba ជួបរបួសរយៈពេលវែង។

ក្រុម Real Madrid កំពុងជួបវិបត្តិក្នុងតំបន់ការពារកណ្ដាលដោយសារកីឡាករ Militão ត្រូវអវត្តមានរយៈពេលវែងជាមួយបញ្ហារបួសដាច់សរសៃ ACL ខណៈ Alaba ក៏បានរងរបួសដូចគ្នាដែរ កាលពីថ្ងៃទី១៧ ខែធ្នូ។
ក្នុងសន្និសីទសារព័ត៌មាន លោក Ancelotti បាននិយាយថា ៖«ពេលនេះ យើងមិនពិចារណាលើការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលម្នាក់ទៀតនោះទេ។ យើងកំពុងជួបបញ្ហាកង្វះកីឡាករសំខាន់ៗ តែយើងក៏មានកីឡាករ២រូបទៀតគឺ Nacho Fernández និង Antonio Rüdiger ហើយ២នាក់ទៀត Aurélien Tchouaméni និង Dani Carvajal។ ពួកគេសុទ្ធតែអាចលេងលេងនៅតំបន់ការពារកណ្ដាលបាន។ ដូច្នេះឥឡូវនេះយើងមិនពិចារណានាំយកខ្សែការពារថ្មីទេ»។

ឈានចូលដល់ឆ្នាំ២០២៤ កុងត្រារបស់កីឡាករសំខាន់ៗដូចជា Toni Kroos, Nacho, Luka Modric ត្រូវផុតកំណត់នៅខែមិថុនា ប៉ុន្តែអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់ពួកគេថាបន្តស្នាក់នៅឬចាកចេញ។
លោក Carlo Ancelotti បានបន្ថែមថា៖ «ជាដំបូងយើងក៏មានកីឡាករដែលនឹងផុតកុងត្រា។ ពួកគេអាចនឹងជ្រើសរើសអ្វីដែលពួកគេចង់ធ្វើ។ ខ្ញុំកំពុងនិយាយអំពី Toni Kroos, Nacho, Luka Modric។ អនាគតពួកគេត្រូវបានគិតរួចហើយ មិនមានអ្វីត្រូវធ្វើច្រើនទេ។ ក្រុមយើងកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ។ កីឡាករក្មេងៗគួរឱ្យចាប់អារម្មណ៍។ យើងមិនទាន់គិតដល់ខែមិថុនាទេ ដូច្នេះមិនមានអ្វីច្រើនត្រូវធ្វើទេ»។
ក្រុម Real Madrid កំពុងស្ថិតនៅកំពូលតារាង LaLiga បន្ទាប់ពី១៨ប្រកួត ស្មើពិន្ទុជាមួយក្រុម Girona។ សម្រាប់ដំណឹងល្អក្នុងឆ្នាំ២០២៤ កីឡាករសំខាន់ដូចជា Vinícius Júnior, Dani Carvajal និង Arda Güler អាចនឹងវិលចូលទីលានវិញបានក្រោយជួបបញ្ហារបួស៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Espen
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


