កីឡា
IOC ចេញគោលការណ៍ចំពោះអត្តពលិកអូឡាំពិកមុនបង្ហោះសារលើបណ្តាញសង្គម
គោលការណ៍ណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុញ្ញាតឱ្យអត្តពលិកមានសិទ្ធិចូលរួមអូឡាំពិក អាចបង្ហោះការថតសំឡេង និងវីដេអូនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ និងការប្រកួតកីឡាអូឡាំពិកយុវជន Gangwon ២០២៤ រយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះក្នុងការបង្ហោះនីមួយៗ។

IOC បានចេញផ្សាយគោលការណ៍ណែនាំប្រព័ន្ធផ្សព្វផ្សាយសង្គម និងឌីជីថលផ្លូវការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអត្តពលិកចែករំលែកបទពិសោធកីឡាអូឡាំពិករបស់ពួកគេនៅលើគណនីឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ ខណៈក៏ជាការការពារសិទ្ធិរបស់ម្ចាស់សិទ្ធិផ្សាយ (MRHs) ផងដែរ។
ទោះបីជាយ៉ាងណា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងមិនអនុញ្ញាតឱ្យប្រើខ្លឹមសារដែលបង្កើតដោយបច្ចេកវិទ្យាសិប្បនិមិត្ត (AI) នោះទេ។ ការបង្ហោះទាំងអស់ត្រូវតែគោរពតម្លៃអូឡាំពិក និងឯកជនភាពរបស់អ្នកដទៃ។ ពួកគេមិនត្រូវ “មានការរើសអើង ឬកាយវិការអាសអាភាស” ឡើយ។
ការអនុញ្ញាតក្នុងការបង្ហោះនេះរួមមាន ពិធីបើក និងបិទ ការប្រារព្ធពិធីនៅឧទ្យាន Champions Park ភូមិអូឡាំពិក កន្លែងហ្វឹកហាត់ និងកន្លែងប្រកួត ស្របតាមច្បាប់ដែលចេញផ្សាយដោយ IOC។ ទោះជាយ៉ាងណា ក្នុងករណីកន្លែងប្រកួត ការបង្ហោះត្រូវបានអនុញ្ញាតត្រឹមតែមួយម៉ោងមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ ឬបន្ទាប់ពីអត្តពលិកបានចាកចេញពីតំបន់ចម្រុះ និងតំបន់គ្រប់គ្រងការប្រឆាំងសារធាតុញៀន។

IOC ព្រមានថា ប្រសិនបើអត្តពលិកចង់ចែករំលែករូបថត សំឡេង ឬវីដេអូពីភូមិកីឡាអូឡាំពិកជាមួយមនុស្សផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នោះពួកគេត្រូវតែទទួលបានការយល់ព្រមពី IOC ជាមុនសិន ខណៈមាន”តំបន់ហាមឃាត់” ដូចជាតំបន់វេជ្ជសាស្រ្តត្រូវបានដកចេញពីការថតណាមួយ។
រូបភាពអាចត្រូវបានថតដោយទូរស័ព្ទផ្ទាល់ខ្លួនរបស់អត្តពលិកប៉ុណ្ណោះ ហើយគ្មានខ្លឹមសារពាណិជ្ជកម្មអាចរួមបញ្ចូលទេ។ ទោះជាយ៉ាងណា អត្តពលិកអាចបង្ហាញពីការដឹងគុណចំពោះអ្នកឧបត្ថម្ភរបស់ពួកគេដោយមិនមានការរួមបញ្ចូលវីដេអូ ឬការផ្សព្វផ្សាយផលិតផល ឬសេវាកម្មនោះទេ។ ការប្រកួតប្រជែង ពិធីមេដាយ ឬការហ្វឹកហាត់របស់ភាគីទី៣មិនត្រូវបានរាប់បញ្ចូលពីការបង្ហោះណាមួយឡើយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


