កីឡា
បេក្ខភាព៨រូបស័ក្តិសមជំនួសលោក Klopp នៅ Liverpool
លោក Jurgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool បានប្រកាសពីការចាកចេញពីតួនាទីអ្នកចាត់ការក្រុមពេលបញ្ចប់រដូវកាលនេះដែលបានធ្វើឱ្យអ្នកគាំទ្រហង្សក្រហមសោកស្តាយយ៉ាងខ្លាំង។ នៅពេលនេះមានការលើកឡើងពីបេក្ខភាពគ្រូបង្វឹក៨រូបដែលអាចចូលខ្លួនដឹកនាំ Liverpool បាន។

១. Xabi Alonso
លោក Xabi Alonso ត្រូវបានគេរំពឹងថាជាអ្នកជំនួសតំណែងលោក Klopp នាពេលអនាគត ។ អតីតខ្សែបម្រើ Liverpool រូបនេះបានធ្វើបានយ៉ាងល្អក្នុងការដឹកនាំក្រុម Bayer Leverkusen ដោយនាំពួកគេឲ្យឡើងឈរលើកំពូលតារាង Bundesliga ហើយនាំមុខក្រុម Bayern Munich ២ពិន្ទុ។ បច្ចុប្បន្នលោក Xabi Alonso ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ជាមួយក្រុមអាល្លឺម៉ង់មួយនេះ។

២. Roberto de Zerbi
ក្នុងចំណោមគ្រូបង្វឹកដែលកំពុងដឹកនាំនៅ Premier League ទាំងអស់ លោក Roberto de Zerbi គ្រូបង្វឹកក្រុម Brighton ក៏ជាបេក្ខជនស័ក្តិសមជំនួសលោក Klopp ដែរ។ គ្រូបង្វឹកសញ្ជាតិអុីតាលីវ័យ៤៤ឆ្នាំរូបនេះបានធ្វើឱ្យក្រុមការងារ Liverpool ចាប់អារម្មណ៍ពីភាពប៉ិនប្រសប់នៃយុទ្ធសាស្ត្រ និងបានយកឈ្នះហង្សក្រហមទាំងនៅលីគ និង FA Cup កាលពីរដូវកាលមុន។ លោក De Zerbi បានដឹកនាំ Brighton ទទួលបានចំណាត់ថ្នាក់លេខ៦កាលពីឆ្នាំមុន។

៣. Luis Enrique
អ្នកចាត់ការក្លឹប Paris St-Germain វ័យ៥៣ឆ្នាំ ក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែបានចាកចេញ បន្ទាប់ពីធ្លាក់ចេញពី 2022 World Cup ដោយប្រទេសម៉ារ៉ុកក្នុងវគ្គ១៦ក្រុមចុងក្រោយ។ រយៈពេលជោគជ័យបំផុតរបស់លោក Enrique ពីឆ្នាំ២០១៤ដល់២០១៧ ជាមួយក្លិប Barcelona ដែលលោកបានជួយឈ្នះពានរង្វាន់ Champions League ១ដង និងពានរង្វាន់ La Liga ៣ដង Copa del Rey, Super Cup, Club World Cup និង Spanish Super Cup ។

៤. Steven Gerrard
វីរបុរស Liverpool លោក Steven Gerrard វ័យ៤៣ឆ្នាំ ត្រូវបានគេចាត់ទុកជាបេក្ខភាពមួយរូបដើម្បីស្នងតំណែងរបស់លោក Klopp ក្រោយពីធ្លាប់មានបទពិសោធដឹកនាំក្រុម Rangers ឲ្យឈ្នះពានរង្វាន់ Scottish Premiership ក្នុងឆ្នាំ២០២១។ បន្ទាប់មក លោកមកដឹកនាំក្រុម Aston Villa មុនពេលផ្លាស់ទៅក្លឹប Al-Ettifaq របស់អារ៉ាប៊ីសាអ៊ូឌីតនៅរដូវកាលចុងក្រោយនេះ។

៥. Julian Nagelsmann
អតីតគ្រូបង្វឹកក្លិប Bayern Munich វ័យ៣៦ឆ្នាំ បានចូលបានចូលដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែកញ្ញា ឆ្នាំ២០២៤ កិច្ចសន្យារបស់លោកដល់ត្រឹមខែកក្កដាខាងមុខនេះ។ លោក Klopp ធ្លាប់បានពណ៌នា លោកNagelsmann ជាសេះវ័យក្មេងនិងទេពកោសល្យបង្វឹកដ៏ធំ។ អតីតគ្រូបង្វឹក RB Leipzig បានឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាលដំបូងជាមួយដឹកនាំនៅ Bayern Munich។

៦. Ange Postecoglou
គ្រូបង្វឹកជនជាតិអូស្ត្រាលីលោក Ange Postecoglou បានដឹកនាំ Spurs ឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ហើយបាននាំយកស្ទីលបាល់ទាត់ដ៏រស់រវើកមួយមកកាន់ទឹកដីអង់គ្លេស។ បុរសអាយុ៥៨ឆ្នាំរូបនេះពីមុនបានដឹកនាំ Celtic ឱ្យឈ្នះជើងឯកស្កុតឡេនទាំងពីរឆ្នាំពេលលោកនៅទីនោះ។

៧. Diego Simeone
លោក Diego Simeone ជាអ្នកចាត់ការដែលបម្រើការងារយូរបំផុតក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប ដោយដឹកនាំក្លិប Atletico Madrid តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ន។ លោកត្រូវបានក្លិបកំពូលៗទាក់ទងជាច្រើនលើក ប៉ុន្តែលោកមិនចាកចេញពីអេស្ប៉ាញឡើយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៥៣ឆ្នាំនេះបានជួយ Atletico Madrid ឈ្នះ La Liga ២ដងក្នុងឆ្នាំ ២០១៣-១៤ និង ២០២០-២១ និងឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ ២០១១-១២ និង ២០១៧-១៨។

៨. Zinedine Zidane
វីរបុរសបាល់ទាត់បារាំងលោក Zinedine Zidane វ័យ៥១ឆ្នាំគឺជាអ្នកចាត់ការមួយរូបដែលជាបេក្ខភាពអាចចូលដឹកនាំក្រុម Liverpool ខណៈបច្ចុប្បន្នលោកកំពុងពិចារណាចូលកាន់អាជីពនេះវិញ។ ក្នុងអាជីពជាគ្រូបង្វឹកលោក Zidane បានជួយឲ្យក្លិប Real Madrid ឈ្នះពានរង្វាន់ Champions League ៣ដង និង La Liga ២ដង៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ