កីឡា
Man United នឹងសម្រេចចិត្តជាថ្មីលើអនាគតរបស់ Greenwood
អនាគតរបស់កីឡាករ Mason Greenwood សម្រាប់ការវិលត្រឡប់ចូលរួម Manchester United វិញអាចត្រូវបានកំណត់ជាក់លាក់ បន្ទាប់ពីក្លិបនិងថ្នាក់ដឹកនាំគ្រោងធ្វើការសម្រេចចិត្ត។

ម្ចាស់ភាគហ៊ុន លោក Jim Ratcliffe និយាយថា Manchester United នឹងធ្វើការសម្រេចចិត្តថ្មីពីអនាគតរបស់ Mason Greenwood។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានក្លិបលែងផ្ដល់សេចក្តីទុកចិត្ត បន្ទាប់ពីរូបគេជាប់ទោសពីបទប៉ុនប៉ងរំលោភដោយបង្ខិតបង្ខំ។
លោក Jim Ratcliffe បាននិយាយថា ៖«បាទយើងនឹងធ្វើការសម្រេចចិត្ត។ យើងនឹងបង្ហាញពីភាពត្រឹមត្រូវ។ គាត់ជាកីឡាកររបស់ Manchester United ដូច្នេះយើងទទួលខុសត្រូវលើការសម្រេចចិត្ត។ មកទល់ពេលនេះយើងមិនទាន់សម្រេចអ្វីជាក់លាក់ទេ។ គាត់កំពុងត្រូវបានខ្ចីជើង ប៉ុន្តែគាត់មិនមែនជាកីឡាករតែម្នាក់ដែលត្រូវដោះស្រាយនោះទេ។ យើងមានកីឡាករពីរបីនាក់ដែលយើងត្រូវដោះស្រាយ»។

ដំណឹងពីការសម្រេចចិត្តនេះ អ្នកគាំទ្រខ្លះសប្បាយចិត្ត និងមានអ្នកខ្លះក៏មិនគាំទ្រ ។ បច្ចុប្បន្នកីឡាករកំពុងលេងយ៉ាងល្អនៅក្លិប Getafe ក្នុងលក្ខខណ្ឌខ្ចីជើងរបស់ក្លិបអេស្ប៉ាញ។
លោក Jim Ratcliffe បានបន្ថែមថា ៖«ដំណើរការនេះគឺយើងត្រូវស្វែងយល់ការពិត។ មិនមែនជាការឃោសនាបំផ្លើស ហើយបន្ទាប់មកព្យាយាមសម្រេចចិត្តដោយយុត្តិធម៌ ដោយផ្អែកលើតម្លៃជាមូលដ្ឋានថា គាត់ជាបុរសល្អឬអត់។ចម្លើយគឺថា គាត់អាចលេងឲ្យក្រុម Man United អាស្រ័យលើភាពស្មោះត្រង់ឬអត់»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


