កីឡា
សារ៉េត គ្រីយ៉ា មានឈ្មោះប្រជែងពានកីឡាករល្អប្រចាំខែកុម្ភៈជាមួយ៧រូបទៀត
បេក្ខភាពដណ្តើមពានរង្វាន់កីឡាករល្អប្រចាំខែកុម្ភៈនៃលីគបាល់ទាត់កម្ពុជារដូវកាល២០២៣-២៤ចេញហើយដោយមាន៨រូបមកពីក្លិប៨ផ្សេងគ្នា។

កីឡាករ គង់ ច័ន្ទវុទ្ធី របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ បានក្លាយជាអ្នកចាំទីតែម្នាក់គត់ដែលមានឈ្មោះប្រជែងពានរង្វាន់កីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ខណៈខ្សែការពារមាន២រូបគឺ សារ៉េត គ្រីយ៉ាង របស់ព្រះខ័នរាជស្វាយរៀង និង Bugas Pocholo Arellano ខ្សែការពារសញ្ជាតិហ្វីលីពីនរបស់ អង្គរថាយហ្គឺរ។
ខ្សែប្រយុទ្ធមាន៤រូបគឺកីឡាករ Neville Mbanwei Tengeg ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូនរបស់គិរីវង់សុខសែនជ័យ, កីឡាករ De Oliveira Bastos Jonata ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ វិសាខា, កីឡាករ Golubovic Stefan ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរបស់ បឹងកេត និងកីឡាករ Hugo Kametani ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន របស់ណាហ្គាវើលដ៍។ ជាមួយគ្នានេះក៏មានខ្សែបម្រើ១រូបគឺ Yudai Ogawa ខ្សែបម្រើរបស់ភ្នំពេញក្រោន។

ក្នុងចំណោមបេក្ខភាពទាំង៨រូបនេះ សារ៉េត គ្រីយ៉ា អាចជាបេក្ខភាពឈានមុខគេក្នុងការប្រជែងពានរង្វាន់កីឡាករល្អប្រចាំខែកុម្ភៈ ដោយសាររូបមានតួនាទីជាខ្សែការពារជួយក្លិបព្រះខ័នរាជស្វាយរៀងឲ្យទទួលបានជ័យជម្នះ ហើយរូបគេក៏អាចរកគ្រាប់បាល់៣គ្រាប់ក្នុងចំណោម៣ប្រកួតក្នុងខែកុម្ភៈដែលទទួលបានការសរសើរពីលោកគ្រូបង្វឹក។
លទ្ធផលរបស់ព្រះខ័នរាជស្វាយរៀងក្នុងខែកុម្ភៈ
- ថ្ងៃទី៤ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន (សារ៉េត គ្រីយ៉ា រកបាន១គ្រាប់)
- ថ្ងៃទី១៨ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង ៤-៣ ណាហ្គាវើលដ៍ (សារ៉េត គ្រីយ៉ា រកបាន១គ្រាប់)
- ថ្ងៃទី២៤ ខែកុម្ភៈ អាយអេសអាយ ដង្កោសែនជ័យ ២-៤ ព្រះខ័នរាជស្វាយរៀង (សារ៉េត គ្រីយ៉ា រកបាន១គ្រាប់ និងបានក្លាយជាល្អប្រចាំការប្រកួត)
បេក្ខភាព៧រូប
- កីឡាករ Neville Mbanwei Tengeg ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូនរបស់គិរីវង់សុខសែនជ័យ
- កីឡាករ គង់ ច័ន្ទវុទ្ធី អ្នកចាំទីរបស់ អាយអេសអាយ ដង្កោសែនជ័យ
- កីឡាករ Yudai Ogawa ខ្សែបម្រើរបស់ភ្នំពេញក្រោន
- កីឡាករ Bugas Pocholo Arellano ខ្សែការពារសញ្ជាតិហ្វីលីពីនរបស់ អង្គរថាយហ្គឺរ
- កីឡាករ De Oliveira Bastos Jonata ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ វិសាខា
- កីឡាករ Hugo Kametani ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន របស់ណាហ្គាវើលដ៍
- កីឡាករ Golubovic Stefan ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរបស់ បឹងកេត
- កីឡាករ សារ៉េត គ្រីយ៉ា ខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


