កីឡា
ឈ្នះខ្សែក្រវាត់យប់មិញ ឈឿង ល្វៃ ទទួលបានប្រាក់ឧបត្ថម្ភជាង៤០លានរៀល
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានក្លាយជាជាកីឡាករគុនខ្មែរទី១ឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុង បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

នៅជុំទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឲ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះកីឡាករលីប៊ី Lamin Souayah ដោយពិន្ទុនៅជុំទី១។
នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានយកឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក។ នេះជាខ្សែក្រវាត់ទី១ដែលអ្នកលេងគុនខ្មែររូបនេះបានឈ្នះនៅក្រៅប្រទេស ហើយក៏ជាកីឡាករគុនខ្មែរទី១បានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។

ការគ្រងខ្សែក្រវាត់កម្រិតពិភពលោកនេះ អ្នករៀបចំកម្មវិធីពិតជាធ្វើអបអរសាទរយ៉ាងខ្លាំងដោយបានថតរូបជាមួយយ៉ាងច្រើនកុះករ និងរាក់ស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ស្របពេលពិធីបំពាក់ខ្សែក្រវាត់ និងពានរង្វាន់បង្ហាញទង់ជាតិកម្ពុជាបានបង្ហាញឲ្យពិភពខាងកក្រៅបានឃើញ។
ទន្ទឹមជាមួយគ្នានេះ នៅប្រទេសកម្ពុជាក៏បានគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គម។ ជាពិសេសថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនបានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ដើម្បីជាលើកទឹកចិត្តដល់កីឡាករ ឈឿង ល្វៃ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន២០លានដល់កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលទទួលបានជ័យជម្នះនៅលើទឹកដីហុងកុង។
សប្បុរសជនមានដូចខាងក្រោម៖
- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀល
- អ្នកឧកញ៉ា លាង ម៉េង ចំនួន១០លានរៀល
- ឧកញ៉ា ស្រី ចាន់ថន ចំនួន៤លានរៀល
- លោកស្រី ទ្រី ដាណា ចំនួន៤លានរៀ
- លោក សឿ វណ្ណៈ ចំនួន៣លានរៀល
គិតតែចំនួនជាក់លាក់ខាងលើនេះគឺមានចំនួន៤១លានរៀល ហើយនឹងមានសប្បុរសជនផ្សេងៗដែលចូលរួមចំណែកលើកទឹកចិត្តដល់កីឡាករមកពីខេត្តកំពង់ធំ។

នេះជាសមិទ្ធផលអន្តរជាតិមួយទៀតដែល ឈឿង ល្វៃ នាំកិត្តិយសជូនជាតិ បន្ទាប់ពីរូបគេបានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ជាមួយគ្នានេះ រូបគេក៏មានខ្សែក្រវាត់មួយចំនួនទៀតដែលបានឈ្នះនៅក្នុងប្រទេសកំណើត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


