កីឡា
ក្រុមបាល់ទះបារាំងត្រៀមការពារមេដាយមាសអូឡាំពិកលើទឹកដីខ្លួន
ការប្រកួតបាល់ទះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ខណៈម្ចាស់ផ្ទះបារាំងជាម្ចាស់ការពារមេដាយមាសដែលខ្លួនបានឈ្នះកាលពី៤ឆ្នាំមុន។
ក្រុមបាល់ទះជម្រើសជាតិបារាំងបានឈ្នះមេដាយមាសអូឡាំពិករដូវក្តៅកាលពីឆ្នាំ២០២០នៅប្រទេសជប៉ុន។ ការប្រកួតអូឡាំពិកឆ្នាំនោះ បារាំងមើលទៅទំនងដូចជាមិនមែនក្រុមប្រជែងមេដាយមាសឡើយ ដោយសារពួកគេឈរនៅលេខ៤ក្នុងពូល B បន្ទាប់ពីឆ្លងកាត់៥ប្រកួត គឺឈ្នះ២ និងចាញ់៣។ ទោះបីជាយ៉ាងការភ្ញាក់ផ្អើលបានកើតមានឡើង។ នៅវគ្គ៨ក្រុមចុងក្រោយ បារាំងបានទម្លាក់ក្រុមខ្លាំងប៉ូឡូញដោយលទ្ធផល ៣-២។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបានយកឈ្នះអាហ្សង់ទីន ៣-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នៅវគ្គផ្ដាច់ព្រ័ត្រ បារាំងបានយកឈ្នះក្រុមរុស្ស៊ី ដែលជាអធិរាជបាល់ទះក្នុងលោក ដោយលទ្ធផល ៣-២។ នេះជាមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមបាល់ទះជម្រើសជាតិបារាំងបានឈ្នះក្នុងកីឡាអូឡាំពិក។
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកគិតចាប់តាំងពីឆ្នាំ១៩៦៤មក ក្រុមបាល់ទះជម្រើសជាតិបារាំងមិនធ្លាប់ឈ្នះមេដាយទេ សូម្បីតែប្រាក់ ឬសំរិទ្ធ ប៉ុន្តែនៅឆ្នាំ២០២០ ពួកគេបានបំបែកកំណត់ត្រាឈ្នះមេដាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររហូតដល់មេដាយមាសថែមទៀត។
ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ បារាំងត្រូវធ្វើការធ្ងន់ ក្នុងនាមជាក្រុមការពារមេដាយមាសឆ្នាំចាស់។ ទោះបីឆ្នាំនេះមិនមានរុស្ស៊ី ប៉ុន្តែក្រុមខ្លាំងៗលំដាប់ពិភពលោកជាច្រើនទៀតជាឧបសគ្គធំសម្រាប់ម្ចាស់ផ្ទះមានដូចជា ប៉ូឡូញ ប្រេស៊ីល ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។
អូឡាំពិកឆ្នាំ២០២៤នេះមានការកែរូបមន្តប្រកួតថ្មី បើប្រៀបធៀបនឹងកីឡាអូឡាំពិក៩លើកចុងក្រោយ។ ការប្រកួតត្រូវចែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងទៅវគ្គ៨ក្រុមចុងក្រោយ ហើយ២ក្រុមទៀតជាក្រុមលេខ៣ល្អបំផុតក្នុងពូលក៏បានឡើងវគ្គបន្តដែរ។ ក្នុងនាមជាម្ចាស់ផ្ទះ បារាំង ស្ថិតនៅក្នុងពូល A ដោយស្វ័យប្រវត្តិ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


