កីឡា
មេដឹកនាំបារាំងសង្ឃឹម Mbappé នឹងលេងឱ្យ U23 បារាំងក្នុងអូឡាំពិក២០២៤
លោក Emmanuel Macron ប្រធានាធិបតីបារាំងសង្ឃឹមប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង Kylian Mbappé ចូលរួមជាមួយក្រុម U23 បារាំង ក្នុងកូតាកីឡាករលើសអាយុ៣រូបដែលត្រូវបានអនុញ្ញាត។
លោក Macron បានឆ្លើយតបនឹងសំណួររបស់សិស្សនៅពេលលោកធ្វើទស្សនកិច្ចនៅសាលាមួយក្នុងរដ្ឋធានីបារាំងថា៖ «ខ្ញុំសង្ឃឹមថា គាត់អាចលេងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកបាន»។
ខ្សែប្រយុទ្ធ Mbappé បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់តំណាងឱ្យប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ុន្តែលទ្ធភាពអាចនឹងមិនកើតឡើងនៅពេលក្លិបបាល់ទាត់ Real Madrid កាលពីពេលថ្មីៗនេះបានព្រមានថា ពួកគេនឹងមិនដោះលែងកីឡាករណាម្នាក់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឡើយ។
ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំដែលបានឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ២០១៨ និងបានជើងឯករឆ្នាំ២០២២ បច្ចុប្បន្នកំពុងនៅក្លិប Paris Saint-Germain ប៉ុន្តែត្រូវបានប្រាប់ក្លិបលីគកំពូលបារាំងឲ្យដឹងថា រូបគេចង់ចាកចេញនៅពេលកិច្ចសន្យាផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយក្លិបអធិរាជស Real Madrid ទំនងជាគោលដៅបន្ទាប់របស់គេ។
ទោះបីជាយ៉ាងណា Real Madrid ដែលនាំមុខក្នុងការនាំយកតារាឆ្នើមរបស់បារាំងរូបនេះបាននិយាយថា ពួកគេនឹងមិនបញ្ចេញកីឡាករណាម្នាក់សម្រាប់ការប្រកួតរដូវក្តៅខាងមុខ ប៉ុន្តែការផ្ទេរនេះមិនទាន់បញ្ចប់នៅឡើយទេ។ ប្រសិនបើរូបគេចង់បាន រូបគេអាចបញ្ចូលករណីពិសេសដែលអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរបស់ខ្លួន ស្រដៀងនឹងកីឡាករអាហ្សង់ទីន Lionel Messi បានធ្វើនៅពេលចុះហត្ថលេខាសម្រាប់ក្លិប Inter Miami។
ការប្រកួតវិញ្ញាសាកីឡាបាល់ទាត់នៅព្រឹត្តិការណ៍កីឡាអូឡាំពិក មួយក្រុមមានកីឡាករ១៨រូប ក្នុងនោះអនុញ្ញាតឡាករលើសអាយុ៣រូប។ បាល់ទាត់ក្នុងព្រឹត្តិការណ៍នេះមិនមែនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិទេ ដូច្នេះមានថា ក្លិបមានសិទ្ធិមិនអនុញ្ញាតឱ្យកីឡាករចូលរួម។
ការប្រកួតកីឡាបាល់ទាត់ នៅអូឡាំពិក នឹងចាប់ផ្តើម ២ថ្ងៃមុនពិធីបើកនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា នៅពហុកីឡដ្ឋាននានានៅទូទាំងប្រទេសបារាំង។ ក្រុមម្ចាស់ផ្ទះបារាំង ដែលត្រូវបានចាត់ទុកមានភាគរយខ្ពស់ក្នុងការឈ្នះមេដាយមាស ស្ថិតនៅក្នុងពូលជាមួយសហរដ្ឋអាមេរិក នូវែលហ្សេឡង់ និងក្រុមមួយទៀតនឹងត្រូវកំណត់បានក្រោយការប្រកួតជម្រុះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


